魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា សហរដ្ឋអាមេរិកនៅមិនទាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការឈាន់ដល់កិច្ចព្រមព្រៀងអំពីការអនុវត្តកិច្ចព្រមព្រៀងឡើងវិញនៅឡើយទេ

2022-04-12 12:49:14 cri

    នៅថ្ងៃទី​ ១១ ​ខែមេសា ​លោក ​Saeed ​Khatibzadeh ​អ្នកនាំពាក្យ​ក្រសួងការបរទេសអ៊ីរ៉ង់​បាន​ថ្លែង​ថា ​បច្ចុប្បន្ននេះ​នៅ​តែ​មិនអាច​កំណត់ជាក់លាក់ថា ​តើ​ភាគីពាក់ព័ន្ធនឹង​កិច្ចព្រម​ព្រៀង​គ្រប់ជ្រុងជ្រោយ​ស្តីពី​បញ្ហានុយគ្លែអ៊ែរអ៊ីរ៉ង់​អាចឈានដល់​កិច្ចព្រមព្រៀង​អំពី​ករណី​ដែល​អាមេរិក​និង​អ៊ីរ៉ង់​អនុវត្តកិច្ចព្រមព្រៀង​ឡើងវិញ​បានឬអត់ ​ពីព្រោះ​សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​ឈានដល់​កិច្ចព្រមព្រៀង​នៅឡើយ​ទេ ​។​

    លោក ​Saeed ​Khatibzadeh ​បាន​ថ្លែងក្នុង​សន្និសីទសារព័ត៌មាន​ជាប្រចាំ​ដែលធ្វើឡើង​នៅ​ក្រុងតេហេរ៉ង ​រដ្ឋធានី​ប្រទេសអ៊ីរ៉ង់​នាថ្ងៃដដែល​ថា ​"ប្រសិនបើ​យើង​ចង់​បំពាន​លើ​ខ្សែ​បន្ទាត់​ក្រហម ​នោះ ​យើង​អាច​ឈានដល់​កិច្ចព្រមព្រៀង​បាន​កាលពី​ប៉ុន្មាន​ខែមុន" ​។ ​លោក​បាន​ថ្លែង​បន្តថា ​ថ្វីត្បិតតែ​ការ​ធ្វើឱ្យប្រជាជនអ៊ីរ៉ង់​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​មានសារៈសំខាន់​ណាស់​ចំពោះ​អ៊ីរ៉ង់ក្តី ​ក៏​ប៉ុន្តែ​ក្រុម​ការងារ​ចរចា​នៃ​អ៊ីរ៉ង់​បាន​គោរព​តាម​ខ្សែបន្ទាត់​ក្រហម​របស់អ៊ីរ៉ង់​ដែល​បានកំណត់​ក្នុង​បញ្ហា​នុយគ្លេ​អ៊ែរ​អ៊ីរ៉ង់​ជាប់​រហូត​មក ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស