郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃសហភាពអឺរ៉ុបមិនបានធ្វើសេចក្តីសម្រេចចិត្តអំពីការដាក់ទណ្ឌកម្មទៅលើថាមពលរបស់រុស្ស៊ី

2022-04-12 12:45:20 cri

      ថ្ងៃ​ទី​១១​ខែ​មេសា លោក​Borrell តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​ការបរទេស​និង គោល នយោបាយ​សន្តិសុខ​នៃ​សហភាពអឺរ៉ុបបាន​ថ្លែងថា នៅ​ថ្ងៃ​ដដែល រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប​មិន​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី។

      ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​បើក​ធ្វើ​បន្ទាប់​ពី​កិច្ច​ប្រជុំ លោក​Borrellបាន​លើក​ឡើង​ថា រដ្ឋ​សមាជិក​នៃ​សហភាពអឺរ៉ុប​មួយ​ចំនួន​បាន​ពឹង​ផ្អែក​ទៅ​លើ​ថាមពល​របស់​រុស្ស៊ី​យ៉ាង​ខ្លាំង ការ​ដាក់​ទណ្ឌកម្ម​នឹង​បណ្តាល​ឱ្យ​មាន​​​​"ការ​វាយ​ប្រហារមិន​ស្មើគ្នា”ចំពោះ​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប។ លោក​យល់​ឃើញ​ថា ខណៈពេល​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ការ​ដាក់​ទណ្ឌកម្ម សហភាព​អឺរ៉ុប​ត្រូវ​សាមគ្គីគ្នា​ជា​ធ្លុង​មួយ។

      លោក​Borrellបាន​ថ្លែង​ទៀត​ថា សហភាព​អឺរ៉ុប​សម្រេច​ចិត្ត​ថា នឹង​ផ្តល់​ជំនួយ​យោធា​ក្នុង​តម្លៃ​៥០០​លាន​ប្រាក់​អឺរ៉ូ​ដល់​អ៊ុយ​ក្រែន​ទៀត ប៉ុន្តែ ត្រូវ​ទទួល​ការ​ឯកភាព​គ្នា​ពី​សភា​នៃ​រដ្ឋ​សមាជិក​នានា​និង​សភា​អឺរ៉ុប៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស