孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីថ្លែងថា ការបោះឆ្នោតសកលឆ្នាំ២០២៤នឹងរៀបចំធ្វើតាមពេលកំណត់

2022-04-11 10:36:36 cri

    កាលពី​ថ្ងៃទី១០​ខែមេសា ​លោក ​Joko ​Widodo ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បានកោះធ្វើ​កិច្ចប្រជុំ​ការងារ​ត្រៀមរៀបចំ​ការបោះឆ្នោត​ឆ្នាំ២០២៤​នៅទីស្តីការ​ប្រធានាធិបតី​ដែលស្ថិត​នៅក្រុង ​Bogor ​ខេត្ត Jawa ​barat ដើម្បី​បញ្ចេញ​ព័ត៌មាន​ច្បាស់លាស់​ចំពោះ​ប្រជាពលរដ្ឋ​ស្តីពី​ការរៀបចំ​ការបោះឆ្នោត​សកល​ឆ្នាំ២០២៤​តាមពេលកំណត់ ។

    ពេលថ្មីៗ​កន្លងទៅនេះ ​សង្គម​ឥណ្ឌូណេស៊ី​បានពិភាក្សា​យ៉ាងខ្លាំង​ចំពោះ​ការដែល​ថា ​តើ​ការបោះឆ្នោត​សកលឆ្នាំ២០២៤​នឹងត្រូវ​ពន្យារពេល​ឬអត់ ​។ សមាគម​និស្សិត​ឥណ្ឌូណេស៊ី​បានកំណត់​​ដង្ហែក្បួន​បាតុកម្ម​ទ្រង់ទ្រាយធំ​នៅក្រុង​ហ្សាការតា​នៅថ្ងៃទី​១១ខែ​មេសានេះ​ ដើម្បី​ប្រឆាំងនឹង​ការពន្យារ​ពេលរៀបចំ​ការបោះឆ្នោត​សកល ។

    ប៉ុន្តែ ​លោក​ Muhaimin ​Iskandar ​ប្រធាន​បក្ស​ស្តារប្រជាជាតិ​ដែលជា​សម្ព័ន្ធ​កាន់អំណាច​បាន​លើកឡើងថា​ ដោយសារ​តម្រូវការនៃ​ការបង្ការនិង​គ្រប់គ្រងជំងឺ​កូវីដ១៩​និងការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ព្រមទាំង​លេចចេញ​ស្ថានភាព​ស្មុគស្មាញថ្មីក្នុង​សហគមន៍​អន្តរជាតិ ​ដូច្នេះ ​បានស្នើឱ្យ​ពន្យារពេល​មួយឆ្នាំទៅ​ពីរឆ្នាំ​សម្រាប់​ការរៀបចំធ្វើ​ការបោះឆ្នោត​សកលឆ្នាំ​២០២៤ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស