孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅត្រួតពិនិត្យការងារនៅវិទ្យាស្ថានសិក្សាមហាសមុទ្រ ក្រុង Sanya នៃសកលវិទ្យាល័យមហាសមុទ្រចិន

2022-04-11 16:12:15 cri

    រសៀលថ្ងៃ​ទី១០ខែមេសា ​លោក Xi ​Jinping ​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានអញ្ជើញទៅ​ត្រួតពិនិត្យ​ការងារ​នៅ​វិទ្យាស្ថាន​សិក្សា​មហាសមុទ្រ​ក្រុង ​Sanya នៃ​សកលវិទ្យាល័យ​មហាសមុទ្រចិន​នៅក្រុង Sanya ខេត្ត Hainan ដើម្បីស្វែងយល់ពីសភាពការណ៍អភិវឌ្ឍន៍​ផ្នែកវិទ្យាសាស្រ្ត​និងបច្ចេកវិទ្យាសមុទ្រនៃខេត្ត Hainan ។

    ខេត្ត Hainan ​បានគ្រប់គ្រង​ទំហំសមុទ្រ​២ភាគ៣​របស់ចិន​ ដែល​ប្រកបដោយ​លក្ខខណ្ឌ​ពិសេសក្នុង​វិស័យ​ស្រាវជ្រាវ​អំពី​ការអភិវឌ្ឍ​​បច្ចេកទេស​ដូចជា​ការចូលក្នុង​សមុទ្រ​ទឹកជ្រៅ ​វាស់ស្ទង់​សមុទ្រ​ទឹកជ្រៅ​និងអភិវឌ្ឍន៍​សមុទ្រ​ទឹកជ្រៅ​ជាដើម ។

    លោក Xi ​Jinping ​យកចិត្តទុកដាក់​ខ្ពស់ចំពោះ​ការកសាងប្រទេស​ខ្លាំងក្លាខាង​មហាសមុទ្រ ​។ ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​មហាសមុទ្រ ​បង្កើន​ការសិក្សា​ស្រាវជ្រាវ​អំពី​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​សមុទ្រ​ទឹកជ្រៅ ​ជំរុញ​ការកសាង “​មហាសមុទ្រ​វៃឆ្លាត”​ដើម្បីកសាង​ខេត្ត Hainan ​ឱ្យទៅជា​ខេត្តខ្លាំង​ក្លាខាង​មហាសមុទ្រ​ គឺជាអនុសាសន៍​ណែនាំរបស់​លោក Xi ​Jinping ​។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស