魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារពិភពលោកលើកឡើងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់អនាគតនៃសេដ្ឋកិច្ចនៅតំបន់អឺរ៉ាស៊ាន

2022-04-11 16:06:20 cri

    នៅថៃ្ងទី ​១០ ​ខែមេសា ​ធនាគារពិភពលោក​បានចេញ​របាយការណ៍​លើកឡើង​ថា ​ការប៉ះ​ទង្គិច​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ព្រមទាំង​ការដាក់​ទណ្ឌកម្ម​របស់​លោកខាងលិច​ចំពោះ​រុស្ស៊ី​បាន​បង្ក​ជា​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទីផ្សារ​ងើបឡើងថ្មី​នៅ​តំបន់​អឺរ៉ុប​និង​អាស៊ីកណ្តាល​ព្រមនិង​សេដ្ឋកិច្ច​នៃ​ប្រទេសកំពុងអភិវឌ្ឍន៍ ​តាមការប៉ាន់ប្រមាណ ​សេដ្ឋកិច្ចអ៊ុយក្រែន​នឹង​ធ្លាក់ចុះ ​៤៥.១ ​ភាគរយ​នៅឆ្នាំនេះ ​ឯ​សេដ្ឋកិច្ចរុស្ស៊ី​នឹង​ធ្លាក់ចុះ ​១១.២ ​ភាគរយ ​។

    របាយការណ៍នេះ​បានលើកឡើងទៀតថា ​ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន​បាន​បណ្តាល​ឱ្យ​មជ្ឈដ្ឋានខាងក្រៅ​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំងឡើងៗ ​ដូចជា ​ការ​បង្អង់​កំណើន​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ចសកល ​អតិផរណា ​ប្រាក់បំណុល​និង​ការ​កើន​ឡើង​ខ្លាំង​នៃ​កម្រិត​ភាព​ក្រី​ក្រ ​។​

    សូមបញ្ជាក់ថា ​ចាប់តាំងពី​កើតមាន​ការផ្ទុះអាវុធ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​មក ​ធនាគារ​ពិភពលោក​បាន​ទម្លាក់​ថវិកា​ចំនួន ​៩២៥ ​លានដុល្លារ​ក្នុង​ការ​ពង្រីក​សហហិរញ្ញប្បទាន​ជា​បន្ទាន់​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​អ៊ុយក្រែន ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស