郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់ប្រជាមតិនៅតាមច្រកចេញនៃការិយាល័យបោះឆ្នោតសកលបានបង្ហាញថា លោក Macron និងលោកស្រី Marine Le Pen នឹងឈានចូលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទីពីរ

2022-04-11 10:09:55 cri

      យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​ប្រជាមតិ​នៅតាមច្រក​ចេញ​នៃ​ការិយាល័យ​បោះឆ្នោត​សកលដែល​ប្រព័ន្ធសារព័ត៌មាន​បារាំង​ចេញផ្សាយ​នៅយប់​ថ្ងៃទី​១០ ខែមេសា​បាន​ឱ្យ​ដឹង​ថា ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីបារាំង​ជុំ​ទីមួយដែល​រៀប​ចំធ្វើ​នៅថ្ងៃដដែល លោក Macron ប្រធានាធិបតីបារាំង​អាណតិ្តបច្ចុប្បន្ន​ និង​លោកស្រី Marine Le Pen បេក្ខភាពមក​ពីបក្ស​សហព័ន្ធ​ប្រជាជន​ ដែល​ជា​បក្ស​​ស្តាំនិយមទទួល​បានសំឡេង​ឆ្នោត​ឈានមុខ ហើយ​នឹងឈាន​​ចូលការ​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​សកលជុំ​ទីពីរ ។

នៅយប់ថ្ងៃដដែល លោកMacron បាន​ថ្លែង​សុន្ទរកថា​ជាសាធារណៈថា លោក​នឹង​ចាត់វិធានការ​ច្នៃប្រឌិត​ថ្មី​ ក្នុង​ន័យ​ប្រមូល​ផ្តុំ​ជំនឿចិត្ត​ និង​សាមគ្គី​ប្រជាជន​ ដើម្បី​បម្រើ​ដល់​ប្រទេសជាតិ ។

ថ្លែង​ក្នុ​ងសុន្ទរកថា​ជាសាធារណៈ ​លោកស្រី Marine Le Pen បាន​លើក​ឡើង​ថា ការ​បោះឆ្នោត​សកល​លើក​នេះនឹង​ជិះឥទ្ធិពល​ដល់​សេចក្តី​សម្រេច​ចិត្ត​លើខាងនយោបាយ​របស់​បារាំងក្នុង​អំឡុង​ពេល​៥ឆ្នាំ​ខាង​មុខ លោកស្រី​នឹង​ប្រើ​ប្រាស់​រយៈពេល​៥ឆ្នាំធ្វើ​ឱ្យ​បារាំង​ "រៀប​ចំ​របៀបរៀបរយ​ឡើង​វិញ "​ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស