郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលរុស្ស៊ីបានបង្កើនទំហំប្រាក់បម្រុងនិងបញ្ចុះអត្រាការប្រាក់នៃធនាគារ ដើម្បីឆ្លើយតបការដាក់ទណ្ឌកម្មនិងលំនឹងសេដ្ឋកិច្ចរបស់ខ្លួន

2022-04-11 11:19:01 cri

      ថ្ងៃ​ទី​១០​ខែ​មេសា តាម​ម៉ោង​ក្នុង​តំបន់ រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី​បាន​ប្រកាស​ព័ត៌មាន​ថា រដ្ឋាភិបាល​ខ្លួន​បាន​បង្កើន​ទំហំ​ប្រាក់​បម្រុង​ចំនួន២៧​ម៉ឺន​៣​ពាន់​៤​រយ​លាន ruble ដើម្បី​ប្រើ​ប្រាស់​សម្រាប់​ធានា​វិធានការ​លំនឹង​សេដ្ឋកិច្ច​ក្នុង​ករណី​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​ខាង​ក្រៅ។

      យោង​តាម​ទិន្នន័យ​នៃ​វេបសាយ​ផ្លូវ​ការ​នៃ​ធនាគារ​Sberរុស្ស៊ី​ដែល​ជា​ធនាគារ​ធំ​បំផុត​នៃ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​១០​ខែ​មេសា​បាន​បង្ហាញ​ថា ចាប់​ពី​ថ្ងៃ​ដដែល​នោះ​តទៅ អត្រា​ប្រាក់​បញ្ញើនៃ​ធនាគារ​នេះ​បាន​បញ្ចុះ​ពី​១៩%​មកនៅ​ត្រឹម​១៦​% ហើយអត្រា​ការ​ប្រាក់​កម្ចី​បាន​បញ្ចុះ​ពី​២១.៩%មកនៅ​ត្រឹម​១៩.៩%។

      សេដ្ឋវិទូ​រុស្ស៊ី​បាន​យល់ឃើញ​ជា​ទូទៅ​ថា គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ឡើយ វិធានការ​បញ្ចុះ​អត្រា​ការ​ប្រាក់​របស់​ធនាការ​មជ្ឈិម​គឺ​ត្រឹម​ត្រូវ បើ​និយាយ​ចំពោះ​សេដ្ឋកិច្ច​រុស្ស៊ី វា​គឺ​ជា​សញ្ញា​ដ៏​វិជ្ជមាន​មួយ ហើយ​ក៏​នឹង​លើក​ទឹក​ចិត្ត​ដល់​ការរំពឹង​ទុក​និង​ជំនឿ​ចិត្ត​របស់​សហគ្រាស​និង​ប្រជាជន​ផង​ដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស