魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានសភាអ៊ីរ៉ង់ថ្លែងថា ការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ចាំបាច់ត្រូវនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ជាក់ស្តែងដល់អ៊ីរ៉ង់

2022-04-11 12:27:07 cri

    នៅថៃ្ងទី ១០ ខែមេសា ​តាម​ម៉ោង​ក្នុង​តំបន់ ​លោក ​Mohammad-Baqer ​Qalibaf ​ប្រធាន​សភា​អ៊ីរ៉ង់បាន​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំបើកចំហ​របស់​សភា ​។ ​លោក​បាន​លើកឡើងថា ​ការ​ចរចា​អំពី​បញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់​ចាំបាច់​ត្រូវ​នាំមក​នូវ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​ប្រកប​ដោយ​ការធានា ​និរន្តរភាព​និង​ភាពជាក់ស្តែង​ដល់អ៊ីរ៉ង់ ​។ ​លើសពីនេះទៅ​ទៀត ​លោក​ក៏​បាន​សង្កត់​ធ្ងន់ថា ​ការដែល​សភាអ៊ីរ៉ង់​អនុម័ត​《ច្បាប់​ស្តីពី​យុទ្ធសាស្រ្ត​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​បរទេស》បាន​បំបែក​ការ​ដាក់កំហិត​លើ​បច្ចេកវិទ្យា​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​ហើយ​បាន​លុបបំបាត់​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផងដែរ ​។​

   លោក ​Mohammad-Baqer ​Qalibaf ​បាន​ថ្លែងបន្ត​ថា ​បច្ចេកវិទ្យា​នុយគ្លេអ៊ែរ​របស់​ប្រទេស​ខ្លួន​ព្រមទាំង​ការចរចា​ក្រុងវីយែន​ស្តីពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរអ៊ីរ៉ង់​អាច​បម្រើ​ដល់​ផល​ប្រយោជន៍​សេដ្ឋកិច្ចជាតិ​របស់​អ៊ីរ៉ង់ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស