魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សង្គ្រាមត្រជាក់បានបញ្ចប់យូរហើយ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍"ម៉ាស៊ីនបំផុសសង្គ្រាមត្រជាក់"ទេ

2022-04-11 16:57:43 cri

#CCFR Comment#បទវិភាគ៖សង្គ្រាមត្រជាក់បានបញ្ចប់យូរហើយ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍"ម៉ាស៊ីនបំផុសសង្គ្រាមត្រជាក់"ទេ_fororder_VCG111339450374(1)

    នាពេល​ថ្មីៗ​កន្លងទៅនេះ ​អង្គការណាតូ​បាន​បើកធ្វើ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៅ​ទីស្នាក់ការ​ទូ​ទៅ​របស់​អង្គការណាតូ​នៅទីក្រុងប្រ៊ុចសែល​នៃ​ប្រទេសបែលហ្ស៊ិក ​ហើយ​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​មក​ពី​ប្រទេស​អាស៊ីប៉ាស៊ីហ្វិក​ចំនួន ​៤ ​ក្នុងនោះ​បូករួមទាំង ​ជប៉ុន ​កូរ៉េខាងត្បូង ​អូស្ត្រាលី​និង​នូវែលហ្សេ​ឡង់ ​។ ​ពួកគេ​បាន​"ចំណាយ​ពេលវេលា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​"សម្រាប់​និយាយអំពី​ប្រទេសចិន​ដោយ​បាន​ចោទ​ប្រកាន់​ដោយ​គ្មានហេតុផល​ចំពោះ​គោលជំហរ​របស់ចិន​ក្នុង​បញ្ហាអ៊ុយក្រែន ​។ ​លោក ​Jens ​Stoltenberg ​អគ្គលេខាធិការ​អង្គការណាតូ​បាន​អះអាងថា ​នៅពេល​តាក់តែង​"ទស្សនទាន​យុទ្ធសាស្ត្រ​ថ្មី​"​របស់​អង្គការ​នេះ ​គួរតែ​គិតពិចារណា​ជាលើកដំបូង​ពី​ការសំដៅចំពោះ​ប្រទេសចិន ​។​

    ភ្លើងសង្គ្រាម​ដែល​បណ្តាលមកពី​ការ​វាតទីទៅខាងកើត​របស់​អង្គការណាតូ​ដំណើរការ​នៅ​អ៊ុយក្រែន ​ហេតុ​នេះ​ហើយ ​"ម៉ាស៊ីន​បំផុស​សង្គ្រាមត្រជាក់"​នេះ​ក៏បាន​ប្រញាប់ប្រញាល់​លូតបាតដៃខ្មៅ​ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទៀត ​។ ​ប្រការនេះ​បាន​លាតត្រដាង​យ៉ាងច្បាស់​នូវ​ធាតុពិត​របស់​អង្គការ​ណាតូ​ដែល​សុខចិត្ត​ធ្វើជា​ឧបករណ៍​អនុត្តរភាព​របស់​អាមេរិក​និង​ចំណង់​នៃ​ការ​ប្រព្រឹតិ្ត​ទង្វើ​អាក្រក់​តទៅទៀត ​។ ​យ៉ាង​ណា​មិញ ​មិនថា ​ការខ្វែងគំនិត​នៅ​ផ្ទៃ​ក្នុង​ដ៏ធ្ងន់ធ្ងរ​របស់ពួកគេ​ឬ​ក៏​ទង្វើ​ដែល​ផ្ទុយនឹង​និន្នាការ​យុគសម័យ​ក៏​ដោយ ​ក៏​សុទ្ធតែ​បាន​ចារទុក​ថា ​អង្គការយោធា​ដែល​ត្រូវប្រវត្តិសាស្ត្រ​លះ​បង់​ចោល​នេះ​មុខជា​នឹង​ត្រូវ​បរាជ័យ​ជាក់​ជាមិនខាន ​។​

    ដូច​ការវិភាគ​ជាច្រើន​ដែល​បានលើកឡើងថា ​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​របស់​អង្គការ​ណាតូ​បាន​ពិគ្រោះ​ពិភាក្សា​អំពី​បញ្ហាអ៊ុយក្រែន ​ពួកគេ​បាន​វាយប្រហារ​ប្រទេសចិន​ដោយគ្មាន​ហេតុផល ​គឺ ​ក្នុង​គោលបំណង​បង្វែរទំនាស់ទៅខាងក្រៅ ​បង្កភាពបដិបក្ខគ្នា​និង​ឆក់យក​ផលប្រយោជន៍ ​។ ​ក្នុងនាមជា​អ្នក​បង្ក​និង​ជា​អ្នកញាក់ខ្សែពីក្រោយ​ដ៏ធំបំផុត​នៃ​វិបត្តិ​អ៊ុយក្រែន ​អង្គការណាតូ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការវាតទី​ទៅខាងកើត​ចំនួន ​៥ ​លើក ​ក្នុង​រយៈពេល​ជាង ​២០ ​ឆ្នាំ​កន្លងមក​ដោយ​បាន​ដាក់សម្ពា​ខាងសន្តិសុខ​យ៉ាងខ្លាំង​ដល់រុស្ស៊ី ​ហើយនៅទីបំផុត​បានបណ្តាលឱ្យ​ផ្ទុះ​ការប៉ះទង្គិច​យោធា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​។ ​បន្ទាប់មក ​អង្គការណាតូ​នៅតែ​បន្ត​ញុះញង់​ពីក្រោយ​ទៀត ​ហើយ​បាន​ផ្តល់​ជំនួយ​យោធា​ចំពោះ​អ៊ុយក្រែន​ជាញឹកញាប់ ​។​

    សូមបញ្ជាក់ថា ​សង្គ្រាមត្រជាក់​បាន​បញ្ចប់​យូរហើយ ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​មិនស្វាគមន៍​"ម៉ាស៊ីន​បំផុស​សង្គ្រាមត្រជាក់"​ទាល់តែសោះ ​។ ​ចាប់ពី​អាស៊ាន​បដិសេធ​មិនចង់​ឈរនៅម្ខាងជាមួយ​អាមេរិក​ដែល​បណ្តាល​ឱ្យ​កិច្ចប្រជុំ​កំពូល​រវាង​អាមេរិក​និង​អាស៊ាន​ដែល​កំណត់​នៅចុងខែមីនា ​ឆ្នាំនេះ​ត្រូវ​បាន​"ពន្យារ​ពេល​ដោយ​គ្មាន​កាលកំណត់"​រហូតដល់​ប្រទេស​អាស៊ីប៉ាស៊ីហ្វិក​ភាគច្រើន​ដែល​មាន​ឥណ្ឌា​និង​អាស៊ាន​ជា​តំណាង​រក្សា​សុជីវធម៌​និង​ឯករាជ្យភាព​ក្នុង​វិបត្តិអ៊ុយក្រែន ​ប្រការទាំងនេះ​បាន​បង្ហាញ​យ៉ាង​ពេញ​លេញ​ថា ​ប្រទេស​អាស៊ីប៉ាស៊ីហ្វិក​យល់ឃើញ​ថា ​សន្តិភាព​ក្នុងតំបន់​គឺ ​បានមកដោយមិនងាយទេ ​ហើយ​ចាំបាច់ត្រូវ​ថែ​រក្សា​និង​ឱ្យតម្លៃ​ទ្វេដង ​។​

    គួរបញ្ជាក់ដែរថា ​ក្នុងនាមជា​បច្ច័យ​នៃ​សង្រ្គាមត្រជាក់ ​អង្គការណាតូ​គួរតែ​រំសាយ ​ហើយ​វា​ក៏​គ្មាន​លក្ខណ​សម្បត្តិអី​មក​ឆ្ការដៃឆ្ការជើង​ចំពោះ​ប្រទេសដទៃ ​រហូតដល់​គំរាមកំហែង​ដល់​ប្រទេសដទៃ​ឱ្យ​ឈរ​នៅ​ម្ខាង​ជាមួយ​អាមេរិក ​។ ​ក្នុងនាមជា​តំបន់​មួយ​ដែល​មាន​កម្លាំងរស់រវើក​និង​សក្តានុពលអភិវឌ្ឍន៍​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​នាពេលបច្ចុប្បន្ននេះ ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​មិនមែនជា​កូនអុក​សម្រាប់​ការប្រកួត​ប្រជែង​ផ្នែក​ភូមិសាស្ត្រនយោបាយ​នោះទេ ​ហើយ​មិនអនុញ្ញាតឱ្យ​ប្រទេសធំនៅក្រៅតំបន់​បង្ក​ការ​បដិបក្ខ​គ្នា​ជា​ក្រុម​នៅ​ក្នុង​តំបន់​ខ្លួន​ជាដាច់ខាត ​។ ​ការដែល​អង្គការណាតូ​អូស​ទាញ​ប្រទេស​អាស៊ីប៉ាស៊ីហ្វិក​មួយ​ចំនួន​មក​បង្ក​រឿងហេតុ​និង​មួលបង្កាច់ ​គ្រាន់តែ​ជា​ការស្រមើស្រមៃ​ប៉ុណ្ណោះ ​។ ​ពិភពលោក​មិនត្រូវការ​សង្គ្រាម​ត្រជាក់​ថ្មី​ទេ ​ហើយ​អង្គការណាតូ​ដែល​ចង់ស្វែងរក​សត្រូវស្រមើស្រមៃ​ច្រើនយ៉ាងណាក​ពិបាក​នឹង​ត្រឡប់​មក​វិញ​ដែរ ​!​

#CCFR Comment#បទវិភាគ៖សង្គ្រាមត្រជាក់បានបញ្ចប់យូរហើយ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍"ម៉ាស៊ីនបំផុសសង្គ្រាមត្រជាក់"ទេ_fororder_VCG111376796365(1)

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស