魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអញ្ជើញចុះទស្សនានិងស្វែងយល់មន្ទីរពិសោធន៍គ្រាប់ពូជឈូងសមុទ្រ Ya zhou នៅខេត្ត Hainan

2022-04-11 16:04:26 cri

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអញ្ជើញចុះទស្សនានិងស្វែងយល់មន្ទីរពិសោធន៍គ្រាប់ពូជឈូងសមុទ្រ Ya zhou នៅខេត្ត Hainan_fororder_习大大1

    រសៀលថ្ងៃទី ​១០ ​ខែមេសា ​លោក ​Xi ​Jinping ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​អញ្ជើញ​ចុះ​ទស្សនា​និង​សិក្សា​នៅ​មន្ទីរ​ពិសោធន៍​គ្រាប់​ពូជឈូង​សមុទ្រ ​Ya ​zhou ​និង​វិទ្យាស្ថានសិក្សាស្រាវជ្រាវ​មហាសមុទ្រ ​Sanya ​នៃ​សាកល​វិទ្យា​ល័យ​មហាសមុទ្រ​ចិន​នៅទីក្រុង ​Sanya ​ខេត្ត ​Hainan ​ដើម្បី​ស្វែងយល់ពី​សភាពការណ៍​របស់​ខេត្ត ​Hainan ​អំពី​ការគាំទ្រ​ការ​ច្នៃប្រឌិតថី្ម​ខាង​មុខរបរ​គ្រាប់ពូជ​និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​មហាសមុទ្រ​ជាដើម ​។​

    សូមបញ្ជាក់ថា ​មន្ទីរ​ពិសោធន៍​គ្រាប់​ពូជ​ឈូង​សមុទ្រ ​Ya ​zhou ​ដែល​បានបង្កើតឡើង​កាលពី​ខែ​ឧសភា ​ឆ្នាំ ​២០២១ ​បាន​ចាត់ទុក​ការ​ច្នៃប្រឌិតថី្ម​ផែ្នក​គ្រាប់ពូជ​និង​ការអភិវឌ្ឍ​មុខរបរ​គ្រាប់​ពូជ​ជាទិសដៅណែនាំ ​ហើយ​ចាត់ទុក​ទិសដៅយុទ្ធសាស្រ្ត​ជាតិ​ជា​បេសកកម្ម​របស់​ខ្លួន ​ក៏ដូចជា​ទទួលបាន​លទ្ធផលថ្មី​ក្នុង​វិស័យ​បច្ចេកទេសគន្លឹះ​មួយចំនួន​ដែល​បំពេញ​បន្ថែម​នូវ​កង្វះ​ខាត​របស់ខ្លួន ​ដូចជា ​ការ​ច្នៃ​ប្រឌិត​ថី្ម​ផែ្នក​គ្រាប់ពូជ​និង​ធានា​ដល់​សុវត្ថិភាព​របស់​គ្រាប់ពូជ​ជាតិ​ក្នុងន័យ​ជំរុញ​ដល់​ការអភិវឌ្ឍ​មុខរបរ​គ្រាប់ពូជ​នៃប្រទេសចិន​តាមរយៈ​ការ​ច្នៃ​ប្រឌិត​ថ្មី​ដែល​ប្រកប​ដោយ​គុណភាពខ្ពស់​ ​៕​

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអញ្ជើញចុះទស្សនានិងស្វែងយល់មន្ទីរពិសោធន៍គ្រាប់ពូជឈូងសមុទ្រ Ya zhou នៅខេត្ត Hainan_fororder_习大大2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស