李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​អ៊ី​រ៉ង់​ប្រកាស​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ជន​សហរដ្ឋ​អាមេរិកចំនួន២៤នាក់​

2022-04-10 15:51:18 cri

កាលពី​ថ្ងៃ​ទី​៩​ខែ​មេសា​ ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​ថា​នឹង​ដាក់ជន​សហរដ្ឋអាមេរិក​ចំនួន២៤​នាក់​ចូលក្នុង​​បញ្ជី​ដាក់​ទណ្ឌកម្ម​ ដោយសារ​ពួក​គេ​ “គាំទ្រ​ភេរវកម្ម​និង​រំលោភលើ​សិទ្ធិ​មនុស្ស​”។

សេចក្តី​ថ្លែងការណ៍នេះ​បាន​ចែងថា​ សហរដ្ឋអាមេរិកបានធ្វើ​ឱ្យ​ស្ថានការណ៍​រស់​នៅ​របស់​ជនជាតិ​អ៊ី​រ៉ង់មានភាព​កាន់​តែ​អាក្រក់​ តាមរយៈ​ការរារាំង​ជន​ជាតិ​អ៊ីរ៉ង់​ទទួល​បាន​​នូវ​ឱសថ​និង​សេវាកម្ម​និង​សម្ភារៈវេជ្ជសាស្រ្ត​ ជា​ពិសេស​ក្នុង​អំឡុង​ពេលការរីករាលដាលនៃ​ជំងឺ​កូវីដ​១៩  វា​​បាន​ដកហូតសិទ្ធិជាមូលដ្ឋានរបស់ជនជាតិអ៊ីរ៉ង់ ដែលបាន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​របស់​ប្រជាជន​អ៊ី​រ៉ង់​រាប់​លាន​នាក់​ ក៏ដូចជា​​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ទៅ​លើ​សិទ្ធិ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រជាជន​អ៊ី​រ៉ង់​  ជនអាមេរិកទាំង២៤នាក់​បាន​សហការ​ជួយ​អនុវត្ត​ “ទង្វើ​ខុសច្បាប់​”នេះ។

អ្នកបកប្រែ:李展精
ប្លុកពិសេស