李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអ៊ីរ៉ង់ថ្លែង​ថា អ៊ីរ៉ង់នឹងបន្តធ្វើ​ការ​ស្រាវជ្រាវលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី

2022-04-10 14:44:42

   លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់បានថ្លែង​កាលពី​ថ្ងៃទី៩ ខែ​មេសា​ថា អ៊ីរ៉ង់មានសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ហើយអ៊ីរ៉ង់នឹងបន្តធ្វើការស្រាវជ្រាវលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ដោយមិនគិតពីក្តី​បំណង​ឬមតិយោបល់​អ្វី​ខ្លះ​របស់ប្រទេសដទៃឡើយ។

  ពេល​ថ្លែង​សុន្ទរកថានៅពិធី​អបអរ​សាទរ​ទិវាបច្ចេកវិទ្យានុយក្លេអ៊ែរជាតិអ៊ីរ៉ង់នាថ្ងៃ​ដដែល​នោះ​ លោក Raisi បានបញ្ជាក់ថា ការ​អភិវឌ្ឍរបស់អ៊ីរ៉ង់ក្នុងការប្រើប្រាស់បច្ចកវិទ្យា​នុយក្លេអ៊ែរដោយសន្តិវិធី គឺ " មិនអាចដើរបញ្ច្រាសវិញបាន " ។  អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់កំពុងពន្លឿនការងារស្រាវជ្រាវលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ហើយរដ្ឋាភិបាលអ៊ីរ៉ង់នឹងគាំទ្រដំណើរការនេះ។

នៅក្នុងពិធី​នាថ្ងៃ​ដដែលនោះ អង្គការថាមពលបរមាណូ​របស់អ៊ីរ៉ង់បានចេញផ្សាយឯកសារយុទ្ធសាស្ត្រចមុ្រះ​មួយស្តីពីការអភិវឌ្ឍឧស្សាហកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស