李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការងារត្រៀមរៀបចំសម្រាប់ការបិទគយទូទាំងកោះនៃកំពង់ផែពាណិជ្ជកម្មសេរី Hainan ចាប់ដំណើរការទាំងស្រុង

2022-04-10 14:46:03

អ្នកយកព័ត៌មានបានដំណឹង​ពី​នាយកដ្ឋានឃោសនាការ​នៃគណៈកម្មាធិការបក្សប្រចាំ​ខេត្ត Hainan ប្រទេស​ចិន​ឱ្យ​ដឹង​ថា ការិយាល័យកំណែទម្រង់យ៉ាង​ស៊ីជម្រៅរបស់គណៈកម្មាធិការបក្សប្រចាំ​ខេត្ត Hainan បានបង្ហើប​ឱ្យ​ដឹង​កាលពីថ្ងៃទី ៩ ខែមេសាថា ការងារ​ត្រៀមរៀបចំសម្រាប់ការបិទគយនៅ​ទូទាំងកោះបាន​ចាប់​ដំណើរការទាំង​ស្រុង​ ជុំវិញគោល​ដៅរួមគឺ​​​មាន​លក្ខខណ្ឌផ្នែកគ្រឿង​រឹងសម្រាប់ការបិទគយនៅចុងឆ្នាំ ២០២៣ និង​ បញ្ចប់ការងារត្រៀមទាំងអស់សម្រាប់ការបិទគយនៅចុងឆ្នាំ ២០២៤"   ខេត្ត​ Hainan ​កំពុងខិត​ខំប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ជំរុញ​ការត្រៀម​រៀបចំសម្រាប់ការបិទគយនៅទូទាំងកោះ ។ ដើម្បីកាត់បន្ថយគម្លាតសម្ពាធមុននិងក្រោយការបិទគយ និងជៀសវាងការលេចចេញហានិភ័យធំៗបន្ទាប់ពីការបិទគយ ខេត្ត​ Hainan នឹងខិតខំប្រឹងប្រែង​ដើម្បី​ធ្វើការ​សាកល្បង​និង​អនុវត្ត​ជាក់ស្តែង​នូវ​គោល​នយោបាយនៃកំពង់ផែពាណិជ្ជកម្មសេរីលើសពី​៨០%មុនពេលបិទគយ បច្ចុប្ប​ន្ននេះ ​បាន​ចាត់ចែង​គម្រោងបិទគយជាង ៥០ រួ​ច​ហើយ​ តាម​ផែនការ​នឹង​បណ្តាក់​ទុន​​សរុប​ជាង​ ១៨០០០ លាន​យាន់​ប្រាក់ចិន​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស