马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​អារ៉ាប៊ីសាអូឌីតប្រកាសថា ចំនួនអ្នក​កាន់​សាសនាអ៊ីស្លាមធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca ក្នុង​ឆ្នាំនេះនឹងកើន​ឡើង​ដល់ ១ លាននាក់

2022-04-10 13:18:53 cri

 

 

ក្រសួងកិច្ចការធម្មយាត្រានៃប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសនៅថ្ងៃទី ៩ខែមេសាថា ចំនួនអ្នកធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca នៅឆ្នាំនេះនឹង​កើនឡើង​ដល់ ១ លាននាក់ ដែលតួលេខ​នេះបានរាប់បញ្ចូលទាំងអ្នកធ្វើធម្មយាត្រាក្នុងនិងក្រៅប្រទេសអារ៉ាប៊ីសាអូឌីត ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតបានផ្សាយដំណឹងឱ្យ​ដឹងថា ក្រសួងកិច្ចការធម្មយាត្រាអារ៉ាប៊ីសាអូឌីតបានថ្លែង​នៅថ្ងៃដដែលនោះ​ថា អ្នកធ្វើធម្មយាត្រាគួរតែមានអាយុក្រោម ៦៥ ឆ្នាំ ហើយបានទទួល​ការចាក់វ៉ាក់សាំងកូវីដ ១៩ គ្រប់​ដូស​​ដែលត្រូវបានទទួលស្គាល់​ពី​​អារ៉ាប៊ីសាអូឌីត ហើយអ្នកធ្វើធម្មយាត្រានៅក្រៅប្រទេសអារ៉ាប៊ីសាអូឌីតក៏ត្រូវប្រគល់នូវការបញ្ជាក់ពីការធ្វើតេស្តអាស៊ីត​នុយក្លេអ៊ិចមានលទ្ធ​ផល​អវិជ្ជមាន​ផងដែរ។ ក្រសួងកិច្ចការធម្មយាត្រាអារ៉ាប៊ីសាអូឌីតបានសង្កត់ធ្ងន់ថា អ្នកធ្វើធម្មយាត្រាទាំងអស់ត្រូវតែគោរពតាមបទប្បញ្ញត្តិស្តីពីការបង្ការជំងឺឆ្លង ។

អ្នកបកប្រែ:马小青
ប្លុកពិសេស