翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋសភាប៉ាគីស្ថានអនុម័តសេចក្តីដកទំនុកចិត្តចំពោះនាយករដ្ឋមន្ត្រី

2022-04-10 15:11:02 cri

      នៅព្រឹកព្រលឹមថ្ងៃទី ១០ ខែមេសា រដ្ឋសភាជាតិរបស់ប្រទេសប៉ាគីស្ថាន (គឺសភាជាន់ទាប) បានអនុម័តលើសេចក្តីដកទំនុកចិត្តចំពោះលោក​នាយករដ្ឋមន្ត្រី Imran Khan ។ លោក​Imran Khan ក្លាយជានាយករដ្ឋមន្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថានដែលត្រូវបានរដ្ឋសភាទម្លាក់ចេញពីតំណែង។

      សូមបញ្ជាក់​ថា នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងនៅក្នុងរដ្ឋសភា​ប៉ាគីស្ថាន សេចក្តីដកទំនុកចិត្តដែលលើកឡើងដោយសហព័ន្ធបក្ស​ប្រឆាំងបានទទួលសំឡេងគាំទ្រចំនួន​ ១៧៤ ។ យោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសប៉ាគីស្ថាន និងវិធាននៃនីតិវិធីរបស់សភា ដរាបណាវាទទួលបានអាសនៈច្រើនជាងពាក់កណ្តាលនៅក្នុងរដ្ឋសភា ពោលគឺទទួលបានសំឡេងគាំទ្រចំនួន​ ១៧២ សំឡេង​ ទើបសេចក្តីដកទំនុកចិត្តគឺអាចអនុម័តបាន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស