马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដំណើរអាមេរិក២ នាក់បង្ក​រឿងហេតុលើយន្តហោះនឹងត្រូវផាកពិន័យជិត ១៦ម៉ឺនដុល្លារអាមេរិកដែលជាការផាកពិន័យតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

2022-04-10 13:20:18 cri

 

 

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានថ្លែង​នៅថ្ងៃទី ៨ ខែមេសាតាមម៉ោងក្នុងតំបន់ថា កំពុងលើកការស្នើឱ្យចេញការផាកពិន័យតម្លៃខ្ពស់បំផុតដែលមិនធ្លាប់មានកាលពីមុនដល់អ្នកដំណើរពីរនាក់ដែលត្រូវបានចោទពីបទមិនគោរពតាមការកំណត់ ដែលសរុបជាទឹកប្រាក់ជិត ១៦ ម៉ឺនដុល្លារអាមេរិក។

FAA បានកត់សម្គាល់ថា ប្រាក់ផាកពិន័យនេះ​គឺជាផ្នែកមួយនៃការស្នើឱ្យផាកពិន័យប្រមាណ​ ២ លានដុល្លារអាមេរិកដែលត្រូវបានប្រកាសចាប់ពីខែមករាឆ្នាំនេះមក​។ សូម​បញ្ជាក់​ថា ចាប់តាំងពីដើមឆ្នាំ២០២១មក​ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក​​សំខាន់​ៗបានរាយការណ៍អំពីបទ​​រំលោភលើបទប្បញ្ញ​ត្តិរបស់អ្នកដំណើរជាច្រើនលើក​ ​ដែលចាប់ពីចូលឆ្នាំ២០២២នេះមក មានបទ​ល្មើស​​ជាង ១ ពាន់លើកហើយ​​ ដែលក្នុង​នោះភាគច្រើនគឺពាក់ព័ន្ធនឹងការបដិសេធមិនពាក់ម៉ាស់ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស