李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការព្យួរសមាជិកភាពរបស់រុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រសួងការបរទេសចិនថ្លែងថា ចិនប្រឆាំងចំពោះការដាក់សម្ពាធដោយយកបញ្ហាសិទ្ធិមនុស្សជាលេស

2022-04-09 15:11:52

  ទាក់ទិន​នឹងករណី​ដែល​មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត​សេចក្តី​សម្រេច​ចិត្តស្តីពីការព្យួរ​សមាជិកភាពរបស់​រុស្ស៊ីពី​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​      ​ លោក​Zhao Lijian​​​   ​អ្នកនាំពាក្យក្រសួងការបរទេសចិនបានរំលឹកឡើងវិញនូវ​គោលជំហរ​​របស់​ប្រទេស​ចិន​ក្នុង​​សន្និសីទ​កាសែត​ជាប្រចាំកាលពីថ្ងៃទី ៨ ខែ​មេសា  ដោយ​បាន​​បញ្ជាក់​ថា ចិន​ប្រឆាំង​​យ៉ាង​ដាច់​ខាត​​ចំពោះការ​ចាត់ទុក​បញ្ហា​សិទ្ធិមនុស្ស​ជា​រឿង​នយោបាយ​និង​ជា​ឧបករណ៍​ ប្រឆាំង​នឹង​ការបង្កើតជម្រើស អនុវត្តស្តង់ដារ​ពីរ​និង​សកម្មភាព​ប្រឈមមុខ​ដាក់គ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស​ និង​​ប្រឆាំងនឹងការ​ដាក់​សម្ពាធទៅ​លើប្រទេស​ដទៃ​ដោយ​យក​បញ្ហាសិទ្ធិ​មនុស្ស​ជា​លេស​ ។

នៅពេលឆ្លើយសំណួររបស់​អ្នក​សារព័ត៌មាន​ លោក Zhao Lijian បានថ្លែង​ថា ទាក់ទិន​នឹង​បញ្ហាធំសំខាន់​អំពីការ​ដកហូតសមាជិកភាពផ្លូវច្បាប់របស់ប្រទេសណា​មួយពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស ចាំបាច់ត្រូវតែមាន​ការ​ប្រុងប្រយ័ត្នខ្លាំងដោយផ្អែកលើការពិត និង​ត្រូវ​ដោះស្រាយដោយសត្យានុម័ត​និង​សមហេតុផល ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស