李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍របស់សហរដ្ឋអាមេរិកបានមួលបង្កាច់ថា ចិនបានវាយប្រហារតាមបណ្តាញអ៊ីនធើណែតចំពោះស្ថាប័នថាមពលអគ្គិសនីរបស់ប្រទេសឥណ្ឌា ក្រសួងការបរទេសចិនថ្លែងថា ចិនជឿជាក់ថាប្រទេសជិតខាងនឹងអាចធ្វើការវិនិច្ឆ័យរបស់ខ្លួនលើចេតនាពិតរបស់សហរដ្ឋអាមេរិក

2022-04-09 15:09:14

ទាក់ទិន​នឹង​ករណី​ដែល​អាមេរិក​បាន​ចេញ​របាយការណ៍ដោយ​មន្ទិលសង្ស័យ​ថា​ ​ចិន​បាន​វាយប្រហារតាមបណ្តាញ​អ៊ីនធើ​ណែត​ចំពោះ​ស្ថាប័នថាមពលអគ្គិសនី​របស់​ប្រទេស​ឥណ្ឌា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាន​ច្រានចោល​ការចោទ​ប្រកាន់​​បែប​នេះ​ក្នុងសន្និសីទកាសែត​ជាប្រចាំកាលពីថ្ងៃទី ៨ ខែ​មេសា​ ព្រមទាំង​បានសម្តែង​ការ​ជឿជាក់​ថា​ សហគមន៍អន្តរជាតិ ជាពិសេសប្រទេសជិតខាងរបស់ចិននឹង​​មានការ​វិនិច្ឆ័យ​របស់ខ្លួនលើចេតនាពិតរបស់សហរដ្ឋ​អាមេរិក។

លោក Zhao Lijian បានបញ្ជាក់​ថា យោងតាមវីដេអូផ្សាយនៅ​កន្លែងផ្តល់​​បទ​សម្ភាសន៍​​​ផ្ទាល់​ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយឱ្យ​ដឹង​ថា​ មន្ត្រីឥណ្ឌាបានសង្កត់ធ្ងន់ថា ឥណ្ឌា​នឹងចាត់​វិធានការដើម្បីពង្រឹងសុវត្ថិភាពបណ្តាញអ៊ីនធើណែត​របស់ខ្លួន និងមិនបាន​ភ្ជាប់សកម្មភាពបណ្តាញអ៊ីនធើណែត​ពាក់ព័ន្ធជាមួយប្រទេសចិននោះ​ទេ​ ព្រម​ទាំង​បាន​បញ្ជាក់ថា ការ​វាយប្រហារ​នេះ​អាចមកពី​ប្រទេសណាមួយ​​ ។ ប្រទេសចិនតែងតែសម្គាល់​ថា សន្តិសុខតាមអ៊ីនធើណែត​ គឺជាបញ្ហាប្រឈមរួម​របស់​ប្រទេសទាំងអស់ ដូច្នេះត្រូវ​តែ​រួមគ្នា​ដោះស្រាយតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ៕

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស