李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

ប្រទេស​BRICSនឹង​បង្កើនការ​សម្រប​សម្រួល​គោល​នយោបាយ​ម៉ាក្រូ​និង​​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ​ដោយ​​ជាក់​ស្តែង​

2022-04-09 17:12:57 cri

លោក​ Liu Kun រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​ថ្លែងកាល​ពី​ថ្ងៃ​ទី​៨​ខែ​មេសា​ថា​ បច្ចុប្បន្ន​កំណើន​សេដ្ឋកិច្ច​ពិភពលោកកំពុងធ្លាក់​ចុះ ស្ថានភាព​អន្តរជាតិ​មាន​ភាព​ស្មុគស្មាញ​ណាស់​ ការ​អភិវឌ្ឍ​​ពិភពលោក​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ ។ ប្រទេស​​BRICSគួរតែបង្ហាញនូវ​ទំនួល​ខុសត្រូវ​​​ សាមគ្គី​គ្នា​និងធ្វើ​កិច្ចសហប្រតិបត្តិការ​ បង្កើន​កិច្ចសម្របសម្រួល​ខាង​គោល​នយោបាយ​ម៉ាក្រូ​ ដើម្បី​ជំរុញឱ្យ​សេដ្ឋកិច្ច​ងើប​ឡើងវិញប្រកប​ដោយ​ស្ថិរភាព​ សម្រេច​ការ​អភិវឌ្ឍ​ពិភពលោក​កាន់​តែខ្លាំងក្លា បៃតង​និងរឹងមាំ​ ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនារបស់មនុស្ស​ជាតិ​។

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ដដែល​ សន្និសីទ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​និងទេសាភិបាល​ធនាគារ​​កណ្តាល​នៃប្រទេស​BRICSលើក​ដំបូងប្រចាំ​ឆ្នាំ​២០២២​បាន​​ធ្វើ​ឡើង​តាម​ប្រព័ន្ធវីដេអូ​ ដែល​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ស្តីពីប្រធានបទ​ដូចជា​ស្ថានភាព​សេដ្ឋកិច្ច​ម៉ាក្រូ​និង​ការសម្របសម្រួល​គោល​នយោបាយ​ ធនាគារ​​អភិវឌ្ឍន៍ថ្មី​ ការ​វិនិយោគផ្នែកហេដ្ឋារចនា​សម្ព័ន្ធ​ ​និង​បណ្តាញ​ធនាគារគំនិត​ផ្នែកហិរញ្ញវត្ថុ​នៃប្រទេសBRICSជាដើម ព្រម​ទាំង​បាន​ផ្លាស់​ប្តូរ​មតិយោបល់​ស្តីពី​លទ្ធផលប៉ាន់​ប្រមាណ​នៃកិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​រវាង​ប្រទេស​BRICSក្នុង​ឆ្នាំ​២០២២នេះ​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស