李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធ​សារព័ត៌មាន​អង់​គ្លេស​លាតត្រដាង​ពី​ការ​ធ្វើ​ទារុណ​កម្ម​អមនុស្សធម៌នៅ​ “គុកខ្មៅ​” របស់​សហរដ្ឋអាមេរិក​ ក្រសួង​ការបរទេស​ចិន​ថ្លែង​​ថា​ នេះ​គឺ​ជា​សញ្ញា​ពិសេសបង្ហាញ​ថា​​សហរដ្ឋ​អាមេរិក​ជាន់​ឈ្លីលើ​​សិទ្ធិ​មនុស្សតាម​ទំនើង​ចិត្ត​

2022-04-09 14:37:23 cri

 ទាក់​ទិន​នឹងករណី​ដែល​​​​ប្រព័ន្ធ​សារព័ត៌មា​ន​អង់​គ្លេសបាន​​ចេញ​ផ្សាយ​ដំណឹង​ដើម្បី​លាត​ត្រដាងពី​ “គុកខ្មៅ” ​របស់​សហរដ្ឋអាមេរិកធ្វើ​ទារុណ​កម្ម​អមនុស្សធម៌​  លោក​ Zhao Lijian ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​គូសបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មេសា​ថា​​ “គុក​ខ្មៅ” គឺ​ជា​សញ្ញា​ពិសេស​បង្ហាញ​ថា​​ ​សហរដ្ឋ​អាមេរិករំលោភ​ច្បាប់​ និង​​ជាន់​ឈ្លីលើ​​សិទ្ធិ​មនុស្សតាម​ទំនើង​ចិត្ត​។ សហរដ្ឋអាមេរិក​គួរតែ​បំបាត់ចោល​"គុកខ្មៅ"​ ​នៅ​ទូទាំង​ពិភពលោក​ ពិចារណា​យ៉ាង​ហ្មត់ចត់​លើ​បទ​ឧក្រិដ្ឋកម្ម​របស់​ខ្លួន ​សុំទោស​និងផ្តល់​សំណង​​ដល់ជន​រងគ្រោះ​ និង​កាត់​​ទោស​ដល់​អ្នក​ផ្តល់​សិទ្ធិឱ្យ​ធ្វើ​ទារុណកម្មនិង​អ្នក​ធ្វើ​ទារុណកម្ម​ ​។

   សូម​បញ្ជាក់​ថា​  ការសែត«The Guardian» អង់គ្លេស​បាន​ចុះ​ផ្សាយ​ដំណឹងនា​ពេល​ថ្មី​ៗនេះ​ ​ថា របាយការណ៍ស្តីពីការ​លាតត្រដាង​​ការ​ណ៍សម្ងាត់មួយ​ច្បាប់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានចែង​ថា​ ក្នុង​ “គុកខ្មៅ​" ដែល​ស្ថិត​នៅ​អាហ្វហ្កានីស្ថាន​របស់​ទីភ្នាក់​ងារ​ស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាមេរិក​ហៅ​កាត់​ថា​CIA អ្នក​ទោស​ម្នាក់​ធ្លាប់​ត្រូវ​បាន​គេ​​​យក​មក​ធ្វើ​ជា​ “សម្ភារៈការ​បង្រៀន​”  រាង​កាយ​និងផ្លូវ​​ចិត្តរបស់​គាត់​រង​ការបំផ្លាញ​​យ៉ាង​ធ្ងន់​ធ្ងរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស