翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Duterte ប្រធានាធិបតីហ្វីលីពីន

2022-04-09 14:41:52 cri

នៅ​រសៀល​ថ្ងៃ​ទី ៨ ខែ​មេសា ​លោក Xi Jinping ប្រធានរដ្ឋចិន​បាន​ជួបសន្ទនា​តាម​ទូរស័ព្ទ​ជាមួយលោក Duterte ​ប្រធានាធិបតី​ហ្វីលីពីន ។

ថ្លែងក្នុង​កិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិននឹងរក្សានិរន្តរភាព​និង​ស្ថិរភាពនៃគោលនយោបាយ​ចំពោះហ្វីលីពីន ហើយមានឆន្ទៈរួមជាមួយហ្វីលីពីន​ក្នុងការ​ជំរុញទំនាក់ទំនងរវាង​ប្រទេស​ចិននិងហ្វីលីពីន​ឱ្យ​វិវឌ្ឍរីកចម្រើន​ទៅរកភាពល្អប្រសើរ​ និង​បោះជំហានឈានទៅកម្រិតថ្មីជាបន្តបន្ទាប់។

លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ការអភិវឌ្ឍ​នៃស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្ននេះ បានបង្ហាញជាថ្មីម្តងទៀតថា សន្តិសុខក្នុងតំបន់មិនអាចសម្រេចបានដោយពឹងផ្អែកលើការពង្រឹងសម្ព័ន្ធភាពយោធានោះទេ។ ប្រទេសចិនមានឆន្ទៈ​រួមជាមួយប្រទេសហ្វីលីពីន​និងបណ្តាប្រទេសផ្សេងៗ​ក្នុងតំបន់ ដើម្បីប្រកាន់ខ្ជាប់នូវ​គំនិតទស្សនៈ​សន្តិសុខដែលប្រកបដោយ​ភាពរួបរួម ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ក្តាប់ជាប់សិទ្ធិដឹកនាំសន្តិសុខតំបន់​ក្នុងដៃរបស់ខ្លួន ដើម្បីរួមគ្នាគាំពារ​សន្តិភាពនិងស្ថិរភាពក្នុងតំបន់ដែលទទួលបានមិន​ងាយស្រួល និង​ជំរុញ​ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ​។

លោក Duterte បានថ្លែងថា ភាគីហ្វីលីពីនមានឆន្ទៈក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន បន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វាគមន៍សហគ្រាសចិនដែលមកបណ្តាក់ទុន​និងធ្វើកិច្ចសហប្រតិបត្តិការនៅ​ប្រទេសហ្វីលីពីន។ ហ្វីលីពីន​មាន​ឆន្ទៈ​សហការ​ជាមួយ​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឱ្យ​បានសមរម្យ​បង្កើត​ជា​គំរូ​សម្រាប់​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និងគាំពារ​​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស