马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ឱសថចិនសែកំពុងត្រូវបានទទួលស្គាល់ពីអន្តរជាតិកាន់តែច្រើន

2022-04-09 15:59:02 cri

 

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេស​ចិនបាន​ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៨ ខែមេសាថា ​ការទទួល​ស្គាល់​យ៉ាង​ច្បាស់លាស់ចំពោះតួនាទីប្រឆាំងជំងឺឆ្លងនៃឱសចិនសែនៅក្នុងរបាយការណ៍វាយ​តម្លៃរបស់អ្នកជំនាញនៃអង្គការសុខភាពពិភពលោកគឺបង្ហាញថា ឱសថចិនសែកំពុង​​ត្រូវបានទទួលស្គាល់ពីអន្តរជាតិកាន់តែច្រើន។

 ពេលថ្មីៗនេះ អង្គការសុខភាពពិភពលោកបានចេញផ្សាយរបាយការណ៍វាយតម្លៃរបស់អ្នកជំនាញ ដោយទទួល​ស្គាល់​ពីលក្ខណៈ​សុវត្ថិភាពនិងប្រសិទ្ធភាព​នៃ​ឱសថចិនសែក្នុងការព្យាបាលជំងឺកូវីដ១៩ និងលើកទឹកចិត្តឱ្យប្រទេសជាសមាជិក​​នៃអង្គការសុខភាពពិភពលោកគិតពិចារណា​ពីលទ្ធភាព​នៃការប្រើប្រាស់​ឱសថ​ចិនសែ​​ក្នុង​ការព្យាបាលជំងឺកូវីដ១៩នៅក្រោមប្រព័ន្ធ​សុខាភិបាល​និង​ក្របខ័ណ្ឌ​ត្រួត​ពិនិត្យ​តាមច្បាប់រៀងៗខ្លួន។

លោក Zhao Lijian បានបន្ត​ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃ​ជំងឺ​កូវីដ១៩មក ប្រទេសចិនបានចូលរួមចំណែកជាឱសថចិនយ៉ាង​សកម្មក្នុង​កិច្ច​ខិត​ខំប្រឹងប្រែងប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្រៅប្រទេស​ ។ ប្រទេស​ចិន​មានឆន្ទៈរួមជាមួយប្រទេសដទៃទៀត ​និងអង្គការសុខភាពពិភពលោក​ បន្តពង្រឹង​កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃ​ជំងឺឆ្លង​ដោយដើរ​តួនាទីពិសេសនៃឧត្តមភាព​ឱសថចិនសែ​និងឱសថបុរាណ​ប្រពៃណី​ផ្សេងទៀត ​ក្នុងន័យ​រួមចំណែករបស់ខ្លួន​ក្នុងការការពារអាយុជីវិត​និងសុខភាព​របស់​ប្រជាជនលើ​ពិភពលោកផងដែរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស