李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន​បង្ហាញ​ថា​​ ចិន​មានឆន្ទៈរួមសហការ​​ជាមួយនូវែលសេឡង់ក្នុង​ការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតខ្ពស់​ប្រកបដោយគុណភាពខ្ពស់

2022-04-08 12:49:02

កាលពីថ្ងៃ​ទី  ៧ ខែ​មេសា​ ពិធីសារស្តីពីការ​លើក​កម្ពស់​កម្រិត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-នូវែលសេឡង់បានចូលជាធរមាន។ ទាក់ទិន​នឹង​ករណីនេះ​ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​នាថ្ងៃ​ដដែល​នោះ​​ថា ប្រទេសចិនមាន​ក្តីសោមនស្ស​​រីករាយ​និង​ពេញចិត្តព្រមទាំង​សូម​​សម្តែង​ការ​អបអរសាទរ​ចំពោះការចូលជាធរមានជាផ្លូវការនូវ​ពិធីសារស្តីពីការ​លើក​កម្ពស់​កម្រិត​នៃ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-នូវែលសេឡង់ ។

លោក Zhao Lijian បាន​បន្ត​ថា​ ពិធីសារនេះ​ជា​​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតខ្ពស់ស្របទៅ​តាម​ច្បាប់កំណត់​សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិក្នុង​សម័យ​ទំនើបដែល​ឈរលើ​មូលដ្ឋាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-នូវែលសេឡង់ ហើយសម្រេចបាននូវការលើក​កម្ពស់​គុណភាពនិង​ប្រសិទ្ធភាព​ថែម​ទៀតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-នូវែលសេឡង់ដោយឈរលើមូលដ្ឋាននៃកិច្ច​ព្រម​ព្រៀង​ទំនាក់ទំនង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ក្នុងតំបន់ (RCEP)  ដែល​អាច​ផ្តល់ការគាំទ្រយ៉ាងខ្លាំង​ដល់​ប្រទេសទាំងពីរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវការប្រាស្រ័យទាក់ទង​គ្នា​ផ្នែក​ពាណិជ្ជកម្មនិងការ​វិនិយោគ ក៏​ដូចជា​លំនឹង​​កិច្ចសហប្រតិបត្តិការ​ផ្នែក​ខ្សែសង្វាក់​ឧស្សាហកម្មនិងខ្សែសង្វាក់​ផ្គត់ផ្គង់ផងដែរ​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស