ថ្ងៃទី៧ ខែមេសា ទាក់ទិននឹងករណីដែលលោកស្រីNancy Pelosiប្រធានសភាជាន់ទាបអាមេរិកគ្រោងទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត និងបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះអាមេរិករួចហើយ។
លោកZhao Lijianបានលើកឡើងថា ភាគីចិនប្រឆាំងចំពោះការប្រាស្រ័យទាក់ទងផ្លូវការរវាងអាមេរិកនិងតៃវ៉ាន់ទោះតាមទម្រង់ណាក្តី។ភាគីអាមេរិកត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចក្តីថ្លែងការណ៍រួមចំនួន៣រវាងប្រទេសចិននិងអាមេរិក លុបចោលភ្លាមនូវផែនការបំពេញទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រីNancy Pelosi បញ្ឈប់ការប្រាស្រ័យទាក់ទងផ្លូវការរវាងអាមេរិកនិងតៃវ៉ាន់ ហើយអនុវត្តកិច្ចសន្យារបស់អាមេរិកដែលមិនគាំទ្រ "តៃវ៉ាន់ឯករាជ្យ"តាមរយៈការអនុវត្តជាក់ស្តែង។ប្រសិនបើភាគីអាមេរិកនៅតែធ្វើតាមទំនើងចិត្ត ភាគីចិននឹងចាត់វិធានការខ្លាំងក្លានិងដាច់ណាត់ ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន ហើយអាមេរិកត្រូវទទួលខុសត្រូវចំពោះផលវិបាកទាំងអស់ដែលបណ្តាលមកពីករណីនេះ៕