马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិនដាស់តឿនជាថ្មីម្តងទៀតឱ្យសហរដ្ឋអាមេរិកធ្វើការស្រាយបំភ្លឺលម្អិតនិងគ្រប់ជ្រុងជ្រោយចំពោះសកម្មភាពយោធាជីវសាស្រ្តរបស់ខ្លួន

2022-04-08 11:52:29 cri

 

 

ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៧ខែមេសា  លោក Zhao  Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានដាស់តឿនជាថ្មីម្តងទៀតឱ្យសហរដ្ឋអាមេរិកធ្វើការស្រាយបំភ្លឺលម្អិតនិងគ្រប់ជ្រុងជ្រោយ​ចំពោះ​សកម្មភាពយោធាជីវសាស្រ្ត​របស់ខ្លួន  ហើយបញ្ឈប់ការប្រឆាំងឯកតោភាគីចំពោះការបង្កើតយន្តការត្រួតពិនិត្យ​ពហុភាគី ដើម្បីស្តារទំនុកចិត្តរបស់សហគមន៍អន្តរជាតិឡើងវិញចំពោះអាមេរិក​ដែលអនុវត្ត​​តាមអនុសញ្ញា ។

តាមការផ្សាយដំណឹងឱ្យ​ដឹងថា កិច្ចប្រជុំការងារត្រៀមរៀបចចំមហាសន្និបាតពិនិត្យពិភាក្សាអំពី "អនុសញ្ញាហាមឃាត់អាវុធជីវសាស្រ្ត" កំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ហើយរុស្ស៊ីបានចោទប្រកាន់ថាសហរដ្ឋអាមេរិកបានធ្វើសកម្មភាពយោធាជីវសាស្រ្ត​នៅអ៊ុយក្រែនគឺរំលោភលើ "អនុសញ្ញាហាមឃាត់អាវុធជីវសាស្រ្ត"។ ចំណែកសហរដ្ឋអាមេរិកវិញបានបន្តចោទប្រកាន់រុស្ស៊ីពីការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយថែមទាំងបានចាត់ទុកការរិះគន់របស់សហគមន៍អន្តរជាតិចំពោះសហរដ្ឋអាមេរិកដែលប្រឆាំងដោយឯកតោភាគីចំពោះការបង្កើតយន្តការត្រួតពិនិត្យនៃ"អនុសញ្ញាហាមឃាត់អាវុធជីវសាស្រ្ត"ថាជា "ការមួល​បង្កាច់ប្រវត្តិសាស្ត្រ"ទៀតផង ។

អ្នកបកប្រែ:马小青
ប្លុកពិសេស