刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yiរដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកEmmanuelBonneទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីបារាំង

2022-04-08 15:17:34

លោក​Wang Yi​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និងជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​លោក​Emmanuel Bonne​ទីប្រឹក្សា​កិច្ចការបរទេស​របស់​ប្រធានាធិបតី​បារាំង ដើម្បី​ផ្លាស់ប្តូរ​មតិយោបល់​អំពី​បញ្ហា​អ៊ុយក្រែន​។​

លោក​Emmanuel Bonneបាន​ថ្លែងថា​ ​ភាគី​បារាំង​ប្រកាន់​ខ្ជាប់​គោលនយោបាយ​ការ​ទូត​ដ៏​​ឯករាជ្យ​ម្ចាស់ការ​ជាប់​ជា​និច្ច​ ​មិន​​ធ្លាក់​ចុះ​ឡូហ្ស៊ីក​របស់​ក្រុម​នយោបាយ​នោះ​ឡើយ​។​ជា​និច្ចកាល​ ​ភាគី​បារាំង​តែង​តែ​ខិត​ខំ​បង្កើត​និង​គាំពារ​សន្តិភាព​ ​ហើយ​បា​និង​កំពុង​​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ភាគី​នានា​ រួមមាន​ភាគី​រុស្ស៊ី​ជា​ដើម​ស្តីពី​បញ្ហា​សំខាន់​​ជុំវិញ​ការ​​សម្រេច​បាន​នូវ​អព្យាក្រឹតភាព​ និង​​ទទួល​ការ​ធានារ៉ាប់រងខាង​​សន្តិសុខ​ជា​ដើម​របស់​អ៊ុយក្រែន​​។​

ជា​ការ​ឆ្លើយ​តប​ លោក​Wang Yi​បាន​លើកឡើងថា​ ​យើង​សុទ្ធតែ​រំពឹង​ពី​ការ​ឈប់​​បាញ់​គ្នា​ក្នុង​ពេល​ឆាប់​ៗ​ ដើម្បី​​ស្តារសន្តិភាព​ឡើង​វិញ​ ​ហើយ​ខិតខំ​ប្រឹង​ប្រែង​តាម​វិធី​របស់​ខ្លួន​ដើម្បី​សម្រេច​គោលដៅ​នេះ​។​ទន្ទឹម​នឹង​នេះ ​ចិន​​សម្គាល់ថា​ ​ភាគី​នានា​គួរ​​បង្កើត​បរិយាកាស​និង​ល័ក្ខខ័ណ្ឌ​ចាំបាច់​សម្រាប់​ការ​ជំរុញ​ការចរចា​ដោយ​សន្តិភាព​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស