翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តុលាការកំពូលប៉ាគីស្ថានប្រកាសថា សភានឹងធ្វើការបោះឆ្នោតដកសេចក្តីទុកចិត្តម្តងទៀតចំពោះនាយករដ្ឋមន្ត្រីនៅថ្ងៃទី៩ ខែមេសា

2022-04-08 15:02:02 cri

នៅល្ងាចថ្ងៃទី ៧ ខែមេសា តាមម៉ោងក្នុងតំបន់​ ប្រធានតុលាការកំពូល​ប្រទេសប៉ាគីស្ថាន​បានប្រកាសថា ​ប្រធានរដ្ឋសភា​នឹងបើកកិច្ចប្រជុំសភានៅម៉ោង ១០ ព្រឹក​ថ្ងៃទី ៩ ខែមេសា ដើម្បីធ្វើការបោះឆ្នោតដកសេចក្តី​ទុកចិត្តចំពោះលោក​khan Niazi នាយករដ្ឋមន្រ្តីប៉ាគីស្ថាន។

ប្រធានតុលាការកំពូលបានថ្លែងទៀត​ថា មុននឹងបញ្ចប់​ការបោះឆ្នោត​ដកសេចក្តី​ទុកចិត្តចំពោះលោក​khan Niazi រដ្ឋសភា​មិនអាចឈប់​ដំណើរការទេ។ ប្រសិន​បើការបោះឆ្នោតដកសេចក្តី​ទុកចិត្តចំពោះនាយក​រដ្ឋមន្ត្រី​ទទួលបាន​ការអនុម័ត នោះរដ្ឋសភានឹងតែងតាំងនាយករដ្ឋមន្ត្រី​ថ្មី​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស