郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ការលក់អាវុធអោយទៅតៃវ៉ាន់ និងការពឹងផ្អែកអាមេរិកដើម្បីស្វែងរកឯករាជ្យ គឺជាទង្វើដែលមិនអើពើសន្តិសុខរបស់ប្រជាជនតៃវ៉ាន់

2022-04-08 16:19:35 cri

        ពេលថ្មីៗនេះ ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសអាមេរិកបានសំរេចចិត្តលក់គម្រោងជំនួយផ្នែកបច្ចេកទេសខាងមីស៊ីលឈ្មោះថា អ្នកស្នេហាជាតិ ដែលមានតំលៃប្រហែល៩៥លានដុល្លារអាមេរិកអោយទៅ​តំបន់តៃវ៉ាន់ប្រទេសចិន ។  នេះជាលើកទី៣ ដែលអាមេរិកបានលក់អាវុធអោយទៅតៃវ៉ាន់  ក្រោយពី​រដ្ឋាភិបាលអាមេរិកអាណត្តិនេះឡើងកាន់អំណាច  ​ដែលឃ្លាតពីលើកមុនត្រឹមតែពីរខែប៉ុណ្ណោះ  ។  ការលក់អាវុធជាញឹកញាប់អោយទៅតៃវ៉ាន់បានបង្ហាញអោយឃើញនូវចិត្តគំនិតលេងជាមួយ​ភ្លើងដ៏ឆ្កួតលីលា ទង្វើបំពានលើទំនុកចិត្តនិងចេតនាអាក្រក់ចង់អោយពិភពលោកមានភាពវឹកវរ​របស់ភាគីអាមេរិក  ។

      ទន្ទឹមនឹងពេលប្រកាសពីសេចក្តីព្រាងច្បាប់ស្តីពីការលក់អាវុធទៅអោយតៃវ៉ាន់ថ្មីៗនេះ  ភាគីអាមេរិកបានលើកយកច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ មកធ្វើជាអ្វីដែលហៅថាមូលដ្ឋានច្បាប់  នេះគ្មានភស្តុតាងអ្វីទាល់តែសោះ។ ដូចអ្នកទាំងឡាយបានដឹងស្រាប់ហើយថា  មូលដ្ឋាននយោបាយរបស់ទំនាក់ទំនងចិននិងអាមេរិក​ផ្អែកទៅលើសេចក្តីថ្លែងការណ៍រួមចំនួន៣  ជាពិសេស  នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ខែសីហានោះ     ភាគី​អាមេរិកបានថ្លែងថា និងកាត់បន្ថយការលក់អាវុធទៅអោយតៃវ៉ាន់បន្តិចម្តងៗ ព្រមទាំងដោះស្រាយបញ្ហានេះតាមដំណាក់កាលនៅទីបំផុត ។  ក្រោយមក ភាគីអាមេរិកបាន​បង្កបង្កើតដោយឯកតោភាគីនូវអ្វីដែលហៅថា ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ ​និងការធានា៦ប្រការចំពោះតៃវ៉ាន់ បានបំពាននូវពាក្យសន្យារបស់ខ្លួនដែលមានថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមចំនួន៣រវាងចិននិងអាមេរិក  ហើយក៏បានល្មើសគោលការណ៍ប្រទេសចិនតែមួយដែលសេចក្តីសម្រេចចិត្តលេខ2758 របស់មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់ ក៏ដូចជាសហគមន៍អន្តរជាតិបានគោរពជាទូទៅ  វាជាទង្វើខុសច្បាប់ និងគ្មានបានផលតាំងពីដើមមក ។

         ទាក់ទិងនឹងអ្វីដែលភាគីអាមេរិកហៅថា  ការលក់អាវុធទៅអោយតៃវ៉ាន់  នឹងមានអំណោយផលដល់ការលើកកម្ពស់សន្តិសុខរបស់តំបន់តៃវ៉ាន់ គឺសុទ្ធសឹងតែពាក្យសំដី  ដែលបញ្ជើតអាជ្ញធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ ។    តើការលក់អាវុធទៅ​អោយតៃវ៉ាន់បាននាំមកអ្វីខ្លះដល់តៃវ៉ាន់ ? មហាជនកោះតៃវ៉ាន់​បានមើលឃើញយ៉ាងច្បាស់លាស់ ។  មានអ្នកលេងអីនធឺណែតបានបញ្ជាក់យ៉ាងច្បាស់ថា     អាមេរិកមិនចង់​អោយច្រកសមុទ្រតៃវ៉ាន់មានភាពនឹងនរនោះទេ  អាមេរិកមកដកលុយទៀត។ នេះបានបញ្ជាក់យ៉ាងច្បាស់ពីកលល្បិចនយោបាយរបស់អាមេរិក ដែលញុះញង់អោយមានស្ថានភាពតានតឹង​ ដើម្បីចាត់ទុកតៃវ៉ាន់ជាចៀម យកមកសម្លាប់ចោល ក៏ដូចជាធ្វើអោយអង្គភាពយោធានិងឧស្សហកម្មរបស់ខ្លួនចំណេញបានផលប្រយោជន៍ច្រើន ។ ចំណែកអាជ្ញធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យវិញ បានយកលុយដែលជាញើសឈាមរបស់ប្រជាជនតៃវ៉ាន់មកទិញអាវុធ  ឃុបឃិតជាមួយកម្លាំងខាងក្រៅ  ដើម្បីបង្កហេតុនិងស្វែងរកអោយតៃវ៉ាន់ឯករាជ្យ  ប៉ុនប៉ងបដិសេធការបង្រួបបង្រួមជាតិដោយប្រើកម្លាំងអាវុធ  គឺរុញមហាជនតៃវ៉ាន់អោយចូលទៅក្នុងរណ្តៅភ្លើង ។

      នៅលើពិភពលោក មានចិនតែមួយគត់  តំបន់តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិន​ នេះជាប្រវត្តិសាស្ត្រនិងការពិតនីតិសាស្ត្រមិនអាចកែប្រែបានទេ ។ និយាយរួម សន្តិសុខរបស់តៃវ៉ាន់   ត្រូវពឹងផ្អែកទៅលើការអភិវឌ្ឍ        ដោយសន្តិវិធីនៃទំនាក់ទំនងត្រើយទាំងសង្ខាង  តែមិនអាចពឹងផ្អែកទៅលើការទិញអាវុធពីប្រទេសអាមេរិកនោះឡើយ ។

          នៅចុងខែកុម្ភៈឆ្នាំនេះ  ភាគីចិនបានសម្រេចចិត្តធ្វើការដាក់ទណ្ឌកម្មវិញចំពោះ សហគ្រាឧស្សហកម្មសយោធា របស់អាមេរិកចំនួន២ ដែលបានចូលរួមក្នុងការលក់អាវុធទៅអោយតៃវ៉ាន់រយៈពេលយូរ ។ នេះបានបង្ហាញអោយឃើញឆន្ទៈនិងការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការការពារអធិបតេយ្យភាព​និងបូរណភាពដែនដីជាតិ ។  ​ប្រទេសចិនចាំបាច់ត្រូវតែបង្រួបប្រងួមជាតិ  ច្បាស់ជានឹងបង្រួបប្រងួមជាតិ មិនថាអ្នកណា កម្លាំងណាមួយក៏ដោយ សុទ្ធតែមិនអាចរារាំងបានឡើយ ៕

#CCFR Comment#បទវិភាគ៖ ការលក់អាវុធអោយទៅតៃវ៉ាន់ និងការពឹងផ្អែកអាមេរិកដើម្បីស្វែងរកឯករាជ្យ គឺជាទង្វើដែលមិនអើពើសន្តិសុខរបស់ប្រជាជនតៃវ៉ាន់_fororder_1

#CCFR Comment#បទវិភាគ៖ ការលក់អាវុធអោយទៅតៃវ៉ាន់ និងការពឹងផ្អែកអាមេរិកដើម្បីស្វែងរកឯករាជ្យ គឺជាទង្វើដែលមិនអើពើសន្តិសុខរបស់ប្រជាជនតៃវ៉ាន់_fororder_2

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស