马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ី​សម្រេចចិត្ត​បញ្ចប់​សមាជិកភាព​របស់ខ្លួន​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ចាប់ពីថ្ងៃទី​៧ ខែមេសា​នេះតទៅ

2022-04-08 11:53:36 cri

 

 

ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី៧ ខែមេសាដោយអះអាងថា រុស្ស៊ីសម្គាល់ឃើញថា សេចក្តីសម្រេចចិត្ត​ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី៧ ខែមេសា ស្តីពីការព្យួរសមាជិកភាពរបស់រុស្ស៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាជំហានខុសច្បាប់និងធ្វើឡើងក្នុង​ចេតនានយោបាយ។

សេចក្តីថ្លែងការណ៍នេះបានចែងថា ប្រទេសរុស្ស៊ីបានសម្រេចចិត្តបញ្ចប់សមាជិកភាពរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២២នេះតទៅ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស