王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា មេដាយមាសនេះជារបស់អ្នកចូលរួមរៀបចំព្រឹត្តិការណ៍អូឡាំពិកទាំងអស់!

2022-04-08 16:45:19

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា មេដាយមាសនេះជារបស់អ្នកចូលរួមរៀបចំព្រឹត្តិការណ៍អូឡាំពិកទាំងអស់!_fororder_微信图片_20220408164429

ថ្ងៃទី ៨ ខែ មេសា មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបានបើកធ្វើនៅវិមានសភា​ប្រជាជន ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសន្ទរកថាគន្លឹះ ។

លោក Xi Jinping បានថ្លែងថា ការបង្ការនិងគ្រប់គ្រងជំងឺ COVID-19 ដោយ​ចំគោល​ដៅ​និងមានប្រសិទ្ធភាពបានធានាដល់សុវត្ថិភាពនិងភាពរលូននៃការរៀបចំ​ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ។ ក្នុង​បរិបទ​នៃការរាតត្បាតនៃជំងឺ COVID-19 ជាសកល យើងបានតម្កល់​ទុក​សុខភាពរបស់អ្នកចូលរួមទាំងអស់ជាចម្បង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ "ទប់ស្កាត់ការនាំចូលពីបរទេសនិងទប់ស្កាត់ការរាលដាល​ឡើងវិញនៅ​​ក្នុងស្រុក" យើងបានការពារសុខភាពរបស់បុគ្គលគ្រប់​រូប​តាមរយៈការអនុវត្តវិធានការបង្ការនិងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ​ ។ ក្នុងអំឡុងពេល​រៀបចំ​ការប្រកួតកីឡា សមាមាត្រនៃការរក​ឃើញ​វិជ្ជមានជំងឺ COVID-19 ​នៅ​ទីតាំង​ប្រកួត​ដែល​បិទខ្ជប់​គឺត្រឹមតែ 0.45% ប៉ុណ្ណោះ  អ្នកឆ្លងជំងឺ​ទាំងអស់ទទួល​បានការ​ព្យាបាលនិងថែទាំយ៉ាងល្អប្រសើរ​ ។ គ្មាន​ករណី​ឆ្លង​រាលដាលជាចង្កោមឬចម្លងទៅក្រៅ​នោះទេ ​​។ គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសចិនបានរំលេច​ពីប្រសិទ្ធ​ភាព​​ម្តងទៀតដែល​ផ្តល់ជា​បទពិសោធ​ដ៏មានប្រយោជន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាសកល​និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ។ អត្តពលិកបរទេសមួយចំនួនបានលើកឡើងថា៖ "ប្រសិនបើមានមេដាយមាសសម្រាប់ការទប់ទល់នឹងជំងឺ COVID-19 ប្រទេសចិនគួរតែទទួលបានមេដាយមាសមួយគ្រឿង​" ។ មេដាយមាសនេះជារបស់អ្នកចូលរួម​រៀបចំព្រឹត្តិការណ៍​អូឡាំពិកទាំងអស់!

អ្នកបកប្រែ:王幸
ប្លុកពិសេស