刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

អង្គការសុខភាពពិភពលោក៖ប្រជាជនអាហ្វ្រិកលើសពី២ភាគ៣មានលទ្ធភាពបានឆ្លងជំងឺ កូវីដ១៩អស់ហើយ

2022-04-08 11:48:14 cri

ថ្ងៃទី​៧ ខែមេសា ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អនឡាញ​​ដែល​បើក​ធ្វើ​នៅ​ទីក្រុង​ប្រ៊ាហ៊្សាវីល​ ​រដ្ឋធានី​កុងហ្គោ​ ​លោកMatshidiso Rebecca ​Moeti​ប្រធាន​​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អាហ្វ្រិក​បាន​ដកស្រង់​របាយការណ៍​សិក្សាស្រាវជ្រាវ​មួយ​នៃ​អង្គការ​សុខភាព​ពិភពលោក​ថា​ ​ចំនួន​ករណី​​ឆ្លង​ជំងឺកូវីដ​១៩​​ពិត​ប្រាកដ​នៅ​អាហ្វ្រិក​គឺ​លើស​​​ពី​​ចំនួន​ករណី​ឆ្លង​ដែល​បាន​រាយការណ៍​ ​ផ្លូវ​ការ​យ៉ាង​ច្រើន​ ពោល​គឺ​មាន​ប្រជាជន​​អាហ្វ្រិក​លើស​ពី​២ភាគ​៣​មាន​លទ្ធភាព​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​អស់​ហើយ​។​

តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ទី​ស្នាក់​​ការ​​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​អាហ្វ្រិក​​បាន​ឱ្យដឹងថា​ ​ករណី​ឆ្លង​ជំងឹកូវីដ​១៩​សរុប​នៅ​អាហ្វ្រិក​បាន​លើស​ពី​១១៥០ម៉ឺន​ករណី​ ​ករណី​ស្លាប់​សរុប​លើស​ពី​២៥ម៉ឺន​នាក់​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស