មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបានបើកធ្វើឡើងនៅវិមានសភាប្រជាជនចិននៅថ្ងៃទី៨ខែមេសា ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។
លោក Xi Jinping បានថ្លែងថា៖ ជនជាតិចិនតែងនិយាយម៉ាត់ណា ម៉ាត់ហ្នឹង ហើយធ្វើរហូតដល់ទទួលបានផ្លែផ្កា។ ការដែលធានាជាក់លាក់ឱ្យការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងប្រារព្ធឡើងប្រកបដោយសុវត្ថិភាពនិងរលូនល្អ ធ្វើឱ្យ “កីឡាអូឡាំពិកទាំងពីរ ”ប្រកបដោយភាពអស្ចារ្យដូចគ្នា គឺជាពាក្យសន្យាដ៏ម៉ឺងម៉ាត់របស់ប្រជាជនចិនចំពោះសហគមន៍អន្តរជាតិ។
រយៈពេល៧ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រសួង-ស្ថាប័ន បណ្តាខេត្ត-ក្រុង-ខ័ណ្ឌ-តំបន់នានាបានសាមគ្គីនិងសម្របសម្រួលគ្នា រួមគ្នាពុះពារបញ្ហាលំបាកក្រុងប៉េកាំងបានចាប់ដៃគ្នាជាមួយក្រុងZhangjiakou ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត ធ្វើការងារត្រៀមរៀបចំដោយពេញទំហឹង បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការកីឡាអន្តរជាតិដូចជាគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ គណៈកម្មាធិការកីឡាអូឡាំពិកជនពិការអន្តរជាតិជាដើម បានពុះពារបញ្ហាលំបាកគ្រប់បែបយ៉ាងដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម នៅទីបំផុតបានផ្តល់ជូនពិភពលោកនូវព្រឹត្តិការណ៍កីឡាអូឡាំពិកប្រកបដោយភាពសន្សំសំចៃ សុវត្ថិភាពនិងភាពអស្ចារ្យ ដែលបានអនុវត្តតាមពាក្យសន្យាដ៏ម៉ឺងម៉ាត់ចំពោះសហគមន៍អន្តរជាតិដោយគ្រប់ជ្រុងជ្រោយ ហើយទីក្រុងប៉េកាំងបានក្លាយជាទីក្រុងទីមួយលើលោក ដែលបានរៀបចំទាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនិងរដូវរងា។