翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះ

2022-04-08 15:27:25 cri

មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះ_fororder_1128541924_16493894507101n

 

      នៅព្រឹកថ្ងៃទី ៨ ខែមេសា មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការ​កោត​សរសើរចំពោះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​និង​ប៉ារ៉ាឡាំពិករដូវរងា​ក្រុង​ប៉េកាំង​​បានប្រារព្ធឡើងយ៉ាងអធិកអធម​នៅវិមានសភាប្រជាជននា​ទីក្រុងប៉េកាំង​។ លោក Xi Jinping អគ្គលេខាធិការនៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​ ប្រធានរដ្ឋចិន​ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួម​និងថ្លែងសុន្ទរកថាគន្លឹះ។

        លោក Xi Jinping បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ៧ ឆ្នាំ ព្រឹត្តិការណ៍កីឡាអូឡាំពិក​​និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង​បានប្រារព្ធឡើងដោយជោគជ័យ ដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន​ទាំង​ក្នុង​ប្រទេសចិននិងពិភពលោក។ រំឮកឡើងវិញពីដំណើរត្រៀមរៀបចំដ៏វិសេសវិសាលក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ យើងមិនត្រឹមតែទទួលបានក្តីរីករាយពីភាពជោគជ័យក្នុងការតស៊ូប៉ុណ្ណោះទេ ​ថែមទាំងទទួលបានទ្រព្យសម្បត្តិខាងស្មារតីដ៏សម្បូរបែប និងបទពិសោធ​ដ៏មានតម្លៃពីការតស៊ូ ដែលមានតម្លៃគួរជាទីថែរក្សា​ និងបន្តវេន​។ លោក​បានបូកសរុបលទ្ធផលការងារជាបួនចំណុច​៖​

        ទី​១ ប្រកាន់​ខ្ជាប់​នូវ​ការ​ដឹកនាំជាឯកភាពរបស់បក្ស​។ ទី​២ ប្រកាន់ខ្ជាប់ការប្រមូលកម្លាំងធ្វើរឿងធំនិងសំខាន់​​។ ទី៣ ប្រកាន់ខ្ជាប់ការបង្ការនិងឆ្លើយតបដោយម្ចាស់ការទៅនឹងហានិភ័យ​និងបញ្ហាប្រឈមផ្សេងៗ។ ទី៤ ប្រកាន់ខ្ជាប់​ការរួមបញ្ចូលគ្នារវាង​ការរៀបចំ​ការប្រកួតជាមួយ​ការបម្រើប្រជាជន​និងការជំរុញ​ការអភិវឌ្ឍ។

          លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ចូរយើងរួមសាមគ្គីគ្នាឱ្យ​កាន់តែស្អិតល្មួតនៅជុំវិញគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បន្តវេនស្មារតីនៃកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង និងឆ្ពោះទៅមុខយ៉ាងស្វាហាប់ដើម្បី​សម្រេច​គោលដៅមួយ​សតវត្សទី ២ និងឆ្ពោះទៅរក​ការសម្រេច​ក្តីសុបិនចិន​ស្តីពីការស្តារភាពរុងរឿង​ដ៏មហិមារបស់​ប្រជាជាតិ​ចិនឡើងវិញ​ប្រកបដោយ​ជំនឿចិត្ត​និងក្តីក្លាហាន​កាន់តែមុតមាំ​៕

មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះ_fororder_1128541924_16493985870041n

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស