孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

សហរដ្ឋអាមេរិកជាអ្នកពូកែប្រើឧបាយកលបំផុសសង្គ្រាមត្រជាក់ប្រចាំសតវត្សរ៍ទី ២១ !

2022-04-07 14:46:00 cri

 

សហរដ្ឋអាមេរិកជាអ្នកពូកែប្រើឧបាយកលបំផុសសង្គ្រាមត្រជាក់ប្រចាំសតវត្សរ៍ទី ២១ !_fororder_1

សហរដ្ឋអាមេរិកជាអ្នកពូកែប្រើឧបាយកលបំផុសសង្គ្រាមត្រជាក់ប្រចាំសតវត្សរ៍ទី ២១ !_fororder_2

   វិបតិ្តអ៊ុយក្រែន​គឺជាអន្ទាក់ថ្មីមួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​សតវត្សទី ​២១ ​ដោយ​សហរដ្ឋ​អាមេរិក​ដែលជា​អ្នក​ពូកែប្រើ​ឧបាយកល​បំផុស​សង្គ្រាម​ត្រជាក់ ​គឺ​ក្នុងគោលបំណង​ប៉ុនប៉ង​ទប់​ស្កាត់​ការអភិវឌ្ឍ​របស់​រុស្ស៊ី​ថែមមួយកម្រិតទៀត​និង​គាប​សង្កត់​អឺរ៉ុប​យ៉ាងខ្លាំង​ដើម្បី​ទទួល​បាន​ទុន​នយោបាយ​កាន់តែច្រើនឡើងៗ​ក្នុង​ការគាំពារអនុត្តរភាព​របស់ខ្លួន ​។​

    បន្ទាប់ពី​សហភាពសូវៀត​ត្រូវរំលាយ ​អង្គការ​ណាតូ​ដែលដឹកនាំ​ដោយអាមេរិក​បាន​បង្រួញ​ចន្លោះ​សន្តិសុខ​របស់​រុស្ស៊ី​តាមរយៈ​ការវាតទី​ទៅខាងកើតចំនួន ​៥ ​លើក ​ហើយ​បាន​អនុវត្ត​ការដាក់ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី​ជាញឹកញាប់ ​។ ​ក្នុងពេលជាមួយគ្នានេះ ​អាមេរិក​បាន​និង​កំពុង​ធ្វើកិច្ចខិតខំប្រឹងប្រែង​ដើម្បី​រំលាយ​មូលដ្ឋានគ្រឹះ​នៃ​ការ​កាន់អំណាច​របស់​លោក ​Vladimir ​Vladimirovich ​Putin ​ប្រធានាធិបតី​រុស្ស៊ី​ពី​ផ្ទៃក្នុង​និង​បង្កើត​លក្ខខណ្ឌ​សង្គម​សម្រាប់​ការធ្វើ"​បដិវត្តន៍ពណ៌"​នៅ​ប្រទេសរុស្ស៊ី ​។​

    សូមបញ្ជាក់ថា ​ស្ថានការណ៍អ៊ុយក្រែន​បាន​វិវត្តន៍​​រហូតដល់​ក្លាយជា​សភាពការណ៍​ដូច​បច្ចុប្បន្ន ​គឺ​មានដំណើរ​ដើម​ទង​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ ​។ ​ចាប់តាំងពី​ខែវិច្ឆិកា ​ឆ្នាំ​ ២០២១ ​មក ​ទីក្រុងវ៉ាស៊ីនតោន​បានឃោសនាបំប៉ោងជាបន្តបន្ទាប់​នូវ​អ្វីដែលហៅថា ​រុស្ស៊ី​នឹង​"ឈ្លានពាន"​អ៊ុយក្រែន ​គឺ ​ប៉ុនប៉ង​បង្វែរទំនាស់ក្នុងស្រុក​ដើម្បីស្រោចស្រង់ឡើងវិញ​នូវ​អត្រា​គាំទ្រ​រដ្ឋាភិបាល​អាមេរិក​ដែលកំពុង​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ព្រមទាំង​គិតចង់​ទប់ស្កាត់​ការអភិវឌ្ឍ​របស់អឺរ៉ុប​​​ក្រោម​លេស​​ ​“ភូមិសាស្ត្រ​នយោបាយ​មានភាពតានតឹង” ​ស្របពេល​ជាមួយ​គ្នានេះ ​ទី​ក្រុង​វ៉ាស៊ីនតោន​ក៏អាច​បិទបាំង​នូវ​ចេតនា​របស់ខ្លួន​ក្នុងការមិនចង់​ឆ្លើយតប​​​ចំពោះ​តម្រូវការ​និង​សំណូមពរ​របស់​រុស្ស៊ី​ស្តីពី​ការធានាសន្តិសុខផងដែរ ​។ ​ទង្វើរបស់​អាមេរិក​បែបនេះ​វាមិនខុសអ្វី​ពី​ការយកសាំង​មកចាក់​លើភ្លើង​ដល់​ស្ថានការណ៍​អ៊ុយក្រែន​ទាំង​មូល​នោះទេ ​។​

    បន្ទាប់ពី​ស្ថានការណ៍​អ៊ុយក្រែន​ឡើងកម្តៅ ​សហរដ្ឋអាមេរិក​បានរួម​​ជាមួយ​សម័្ពន្ធ​មិត្ត​អឺរ៉ុប​របស់ខ្លួន​អនុវត្ត​ការ​ដាក់ទណ្ឌកម្ម​មិនដែល​មាន​ក្នុងប្រវត្តិសាស្ត្រ​ទៅលើ​រុស្ស៊ី​ដើម្បី​កម្សោយ​កម្លាំងជាក់ស្តែង​របស់រុស្ស៊ី ​ក៏ដូចជា​ប៉ុនប៉ង​ផ្លាស់ប្តូរ​សេចក្តីសម្រេចចិត្ត​របស់​ថ្នាក់​ដឹក​នាំ​នយោបាយ​របស់រុស្ស៊ីផងដែរ ​។ ​សហរដ្ឋអាមេរិក​ក៏បាន​ប្រើប្រាស់​កលល្បិច​ចាស់ៗ​របស់​ខ្លួន​ម្តងហើយ​ម្តងទៀត​ដើម្បី​អូសទាញ​អឺរ៉ុប​ឱ្យ​ធ្លាក់​ចូលក្នុង​សភាពគ្រោះថ្នាក់ ​ក៏ដូចជា​កម្សោយ​ភាពជា​ម្ចាស់ការខាង​យុទ្ធសាស្ត្រ​របស់​អឺរ៉ុប​ផងដែរ ​។​

អ្វីដែល​គួរឱ្យ​យកចិត្តទុក​ដាក់​នោះគឺ ​ប្រទេសចិន​ជា​គោលដៅ​មួយទៀត​របស់​អាមេរិក​ដែលទាញ​ប្រយោជន៍​នយោបាយ​ពីក្នុង​ការប៉ះទង្គិច​យោធា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​។ ​ប្រទេសលោកខាងលិច​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ឆ្លៀតឱកាសនេះ​ដើម្បី​វាយប្រហារ​និង​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​ចិន​ឱ្យ​ចូលរួម​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ​។ ​តាម​ការផ្សាយ​ដំណឹង​នៃ​កាសែត《The ​Wall ​Street》របស់​អាមេរិក​បានឱ្យ​ដឹងថា ​មន្រ្តី​​​និង​អតីត​មន្ត្រីនៃ​អាមេរិក​បាន​លើកឡើងថា ​ដោយ​សារ​ការផ្ទុះ​ការប៉ះទង្គិច​យោធា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​សហរដ្ឋអាមេរិក​គ្រោង​នឹង​បន្ថែម​ថវិកា​យោធា​និង​ពង្រីក​វត្តមាន​យោធានៅ​របស់ខ្លួន​នៅក្បែរ​ប្រទេសរុស្ស៊ី ​ទន្ទឹមនឹងនេះ ​ក៏​នឹង​បន្ត​ផ្តោតសំខាន់​រយៈពេលយូរ​ទៅលើ​ការ​បង្ក​ភាពបដិបក្ខគ្នា​ជាមួយ​ប្រទេសចិន​ដែរ ​៕​

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស