សេតវិមានអាមេរិកបានប្រកាសកាលពីថ្ងៃទី៦ ខែមេសាថា នឹងដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី ដែលបូករួមទាំងមេដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលនិងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗរបស់រុស្ស៊ី ព្រមទាំងសាច់ញាតិរបស់ពួកគេផងដែរ។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែនបានផ្សាយដំណឹងកាលពីថ្ងៃទី៦ ខែមេសាថាពេលទទួលបទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានតួកគី លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា ទោះបីជាមានលទ្ធភាពតិចតួចយ៉ាងណាក៏ដោយ ក៏អ៊ុយក្រែននៅតែស្វែងរកការចរចាជាមួយរុស្ស៊ី បើមិនដូច្នេះទេ វានឹងពិបាកណាស់ក្នុងការបញ្ចប់សង្រ្គាម។