李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការជំរុញការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល

2022-04-07 13:46:15

     លោក​ Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែង​កាលពី​ថ្ងៃទី៦ខែ​មេសា​ថា ប្រទេសចិនសូម​វាយតម្លៃខ្ពស់ចំពោះការ​បង្ហាញ​អាកប្បកិរិយា​ជាវិជ្ជមានរបស់លោក Greenspan អគ្គលេខាធិការសន្និបាតពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ(UNCTAD )​​ចំពោះ​គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល ភាគី​ចិន​រំពឹង​ថា​អាច​បង្កើន​ការតភ្ជាប់ជា​​យុទ្ធសាស្ត្រជាមួយ UNCTAD ដើម្បី​ជំរុញការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម​នេះ  ក្នុង​ន័យ​​រួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល។

តាមការ​ផ្សាយ​​ដំណឹង​ឱ្យ​ដឹង​ថា​ លោក​ Greenspan បានថ្លែង​កាលពី​ពេលថ្មីៗនេះថា គំនិតផ្តួចផ្តើមស្តីពីការ​អភិវឌ្ឍជាសកល​ គឺមាន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធជា​មួយ​នឹង​ការលើកកម្ពស់កម្រិត​ជីវភាពរស់នៅ​របស់ប្រជាជន ដោយបាន​លើក​ឡើង​ក្របខ័ណ្ឌគោលការណ៍និង​ទិសដៅ​អាទិភាព​មួយ​ចំនួន​​ ដែល​មាន​អំណោយផល​ដល់ការសម្រេចបាននូវរបៀបវារៈសម្រាប់​ការ​អភិវឌ្ឍជា​និរន្តរភាព​របស់អង្គការសហប្រជាជាតិឆ្នាំ​២០៣០ ។ UNCTAD ទន្ទឹងរង់ចាំពីការ​ធ្វើ​កិច្ចសហប្រតិបត្តិការជាមួយគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកលលើ​ការស្រាវជ្រាវ ការវាយតម្លៃ និងកិច្ច​សហប្រតិបត្តិការផ្នែក​បច្ចេកទេសជា​ដើម​នៃ​គម្រោង​ជាក់លាក់​ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស