马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ពិភាក្សាតាមទូរស័ព្ទជាមួយលោក Yair Lapidដែល​ជាប់​ឆ្នោតជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល

2022-04-07 13:15:25 cri

 

 

កាលពីថ្ងៃទី៦ ខែមេសា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ច​ការរដ្ឋ​និងជារដ្ឋមន្ត្រីការបរទេសចិនបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Yair Lapidដែល​ជាប់​ឆ្នោតជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលតាមការណាត់។

ថ្លែងក្នុង​កិច្ច​ជំនួប លោក Yair Lapid បានលើកឡើង​ថា ប្រទេស​អ៊ីស្រាអែលបាន​ចាត់ទុក​ចិន​ជា​មិត្តភក្តិ ហើយជានិច្ច​កាលគឺ​អនុវត្ត​គោលនយោបាយ​ចិន​តែមួយចាប់តាំងពី​បានបង្កើត​ទំនាក់ទំនង​ការទូត​មក គោលជំហរ​នេះ​មិន​ដែល​ផ្លាស់ប្តូរ​ឡើយ ហើយ​បាន​ក្លាយជា​មូលដ្ឋាន​សំខាន់​សម្រាប់ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​។អ៊ីស្រាអែលរំពឹងពីការរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់យ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុង​វិស័យផ្សេងៗជាមួយប្រទេសចិន។

ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូត ៣០ ឆ្នាំមក ជាពិសេសគឺចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយប្រកបដោយភាពច្នៃប្រឌិតមក កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗមានការអភិវឌ្ឍ​យ៉ាងឆាប់រហ័ស។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីអ៊ីស្រាអែល ដើម្បី​ដើរតួនាទីនៃ​ឧត្តមភាពបំពេញបន្ថែមគ្នា​ផ្នែកសេដ្ឋកិច្ចរបស់ភាគីទាំងពីរក្រោមការណែនាំនៃគំនិតឯកភាពគ្នាដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ និងចាត់ទុកកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មីជាក្បាលម៉ាស៊ីនដើម្បីជំរុញឱ្យ​ទំនាក់ទំនងទ្វេភាគីរីកចម្រើនទៅមុខនិងទទួលបានលទ្ធផលថ្មីៗថែមទៀត។

ភាគីទាំងពីរបានយល់ព្រមជាឯកច្ឆន្ទ​ថានឹងពន្លឿនការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបញ្ជូនសញ្ញាស្តីពីការរំពឹងទុកនិងសញ្ញាវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកដែលកំពុងងើបឡើងវិញក្រោយបានជួបការលំបាកយ៉ាង​ច្រើន​។

អ្នកបកប្រែ:马小青
ប្លុកពិសេស