刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

ក្រសួងការបរទេសចិនលាតត្រដាងនិងរិះគន់ចំពោះទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីថា វាជាកលល្បិចចាស់ដែលចាក់សាំងលើភ្លើង

2022-04-07 17:25:04 cri

ថ្ងៃទី​៥ ខែមេសា ​សេតវិមាន​អាមេរិក​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​នៃ​ថ្នាក់​ដឹកនាំ​អំពី​ទំនាក់ទំនងភាព​ជា​ដៃគូ​សន្តិសុខ​ត្រីភាគី​រវាង​អាមេរិក​ អង់គ្លេស​និង​អូស្ត្រាលី​ ដោយ​ប្រកាស​ថា​ ​នឹង​សិក្សាស្រាវជ្រាវ​និង​ផលិត​អាវុធ​លឿន​ជាង​សំឡេង​។​ទាក់ទិន​នឹង​​ករណី​នេះ ​លោក​Zhao ​Lijianអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មានថា​ ​ទំនាក់ទំនងភាព​ជា​ដៃគូ​សន្តិសុខ​ត្រីភាគី​រវាង​អាមេរិក​ អង់គ្លេស​និង​អូស្ត្រាលី​ជា​រង្វង់​តូច​Anglo-Saxon​ ​ពោល​គឺ​វា​មិន​ឃ្លាត​ពី​ការ​ប្រើ​​កលល្បិច​ចាស់​ៗ​ ​ដូច​ជា​ការ​​បង្ក​ភាព​បដិបក្ខ​ខាង​យោធា​ ​និង​ចាក់សាំង​លើ​ភ្លើង​នោះ​ទេ​។

​លោក​Zhao ​Lijianបាន​ចង្អុល​បង្ហាញថា​ ​ទង្វើ​របស់​អាមេរិក​ ​អង់គ្លេស​និង​អូស្ត្រាលី​មិន​គ្រាន់​តែ​បង្កើន​ការ​រីកសាយភាយ​នៃ​អាវុធ​​នុយគ្លែអ៊ែរ​​និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​មិន​រីកសាយភាយ​​អាវុធ​នុយគ្លេអ៊ែរ​ប៉ុណ្ណោះទេ ​ហើយ​ក៏​នឹង​បង្កើន​ការ​ប្រកួត​ប្រជែង​សព្វាវុធ​យោធា​​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ទៀត​ផង​ ដូច្នេះ ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​លើក​កម្ពស់​ការ​ប្រុងប្រយ័ត្ន​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស