翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

ក្រសួងការបរទេសចិនឆ្លើយតបចំពោះករណីស្លាប់បាត់បង់ជីវិតរបស់ជនស៊ីវិលនៅឃុំប៊ូកា ប្រទេសអ៊ុយក្រែនថា ការចោទប្រកាន់ណាមួយសុទ្ធតែត្រូវផ្អែកលើការពិត

2022-04-07 15:45:59 cri

    កាលពីថ្ងៃទី ៦ ខែមេសា ពេលឆ្លើយតប​នឹងសំណួរអំពីករណីស្លាប់បាត់បង់ជីវិតរបស់ជនស៊ីវិល​នៅឃុំប៊ូកា ប្រទេសអ៊ុយក្រែន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន​បានថ្លែងថា ការចោទប្រកាន់ណាមួយសុទ្ធតែត្រូវផ្អែកលើការពិត មុនពេលទទួលបានការសន្និដ្ឋានពាក់ព័ន្ធ​នៃការស៊ើបអង្កេត​ បណ្តាភាគីនានាគួរតែរក្សាភាពអត់ធ្មត់ ដើម្បីជៀសវាងការចោទប្រកាន់ដោយគ្មានហេតុផល។

        សូមបញ្ជាក់ថា មានការផ្សាយដំណឹងថា នៅឃុំប៊ូកា  ប្រទេសអ៊ុយក្រែន  កើតមានករណីដែលជនស៊ីវិលត្រូវ​សម្លាប់​។ ភាគីអ៊ុយក្រែន​បាន​ថ្លែង​ថា នេះគឺ​ជា​​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​រុស្ស៊ី​  ចំណែកឯ​ភាគី​រុស្ស៊ីវិញបានថ្លែង​ថា នេះ​ជារឿងកំប្លែងដែល​ដឹកនាំ​និង​​សម្តែង​ដោយប្រទេស​លោកខាងលិច។

        ជុំវិញករណីនេះ លោក Zhao Lijian បានលើកឡើង​ថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ​​ជនស៊ីវិលដែលរងគ្រោះថ្នាក់។ ភាគីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម ៦ ចំណុច ដើម្បីបន្ធូរបន្ថយស្ថានការណ៍មនុស្សធម៌របស់អ៊ុយក្រែន ព្រមនិងបានចាត់វិធានការជាក់ស្តែងក្នុងការផ្តល់ជំនួយឧបត្ថម្ភផ្នែកមនុស្សធម៌ជាបន្ទាន់ដល់ភាគីអ៊ុយក្រែនផងដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស