刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលអាមេរិកលក់អាវុធទៅឱ្យតៃវ៉ាន់ថា ភាគីចិនថ្កោលទោសយ៉ាងខ្លាំង ហើយនឹងចាត់វិធានការយ៉ាងដាច់ណាត់

2022-04-07 11:30:57 cri

ថ្ងៃទី​៦ ខែមេសា ​លោក​Zhao Lijian​អ្នកនាំពាក្យក្រសួងការបរទេស​ចិន​បាន​ធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទសារព័ត៌មាន​ជា​ប្រចាំ​។​មាន​អ្នកសារព័ត៌មាន​សួរថា​ ​នាពេល​ថ្មីនេះ ទីភ្នាក់កងារ​សហប្រតិបត្តិការ​សន្តិសុខ​ការពារជាតិ​អាមេរិក​បាន​ចេញផ្សាយ​ដំណឹង​ថា​ ក្រសួងការបរទេស​អាមេរិក​បាន​អនុម័ត​ឱ្យ​​លក់​អាវុធនិង​បរិក្ខារៈ​ពាក់​ព័ន្ធ​​ទៅ​ឱ្យ​តៃវ៉ាន់​។​សូមសួរ​ថា តើ​​ភាគី​ចិន​មាន​ការ​ឆ្លើយតបយ៉ាង​ម៉េច​ចំពោះ​រឿង​នេះ?

លោក​Zhao Lijian​បាន​លើកឡើងថា​ ​អាមេរិក​បាន​លក់​​អាវុធ​ទៅ​ឱ្យ​តំបន់​តៃវ៉ាន់​ប្រទេស​ចិន​ជា​ការ​ល្មើស​យ៉ាង​ធ្ងន់ធ្ងរ​នឹង​​គោលការណ៍​ចិន​តែ​មួយ​និង​ការ​កំណត់​នៃ​សេចក្តីប្រកាស​រួម​ទាំង​៣រវាង​ប្រទេស​ចិន​និង​អាមេរិក​ ​ជាពិសេស​ គឺ​​លើ្មស​នឹង​ការ​កំណត់​នៃ​សេចក្តីប្រកាស​ “​​១៧ សីហា”​ ​នេះ​បាន​បំផ្លាញ​យ៉ាងខ្លាំង​នូវ​អធិបតេយ្យភាព​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​ដោយ​សន្តិសុខ​របស់​ប្រទេស​ចិន​ ​ហើយ​ក៏​បំផ្លាញ​យ៉ាង​ខ្លាំង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​អាមេរិក​ ព្រមទាំង​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​​សមុទ្រ​តៃវ៉ាន់​ ​ភាគី​ចិន​ប្រឆាំង​យ៉ាង​ដាច់​ខាត​និង​​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ករណីនេះ​៕​

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស