翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអ៊ីរ៉ង់ថ្លែងថា ប្រសិនបើការចរចានុយក្លេអ៊ែរឈានដល់កិច្ចព្រមព្រៀង នោះខ្លួននឹងកាត់បន្ថយចំនួនម៉ាស៊ីន centrifuge

2022-04-07 15:47:10 cri

      កាលពីថ្ងៃទី ៦ ខែមេសា លោកMohammad Eslami ប្រធានអង្គការថាមពលបរមាណូ​អ៊ីរ៉ង់​បានថ្លែងថា ប្រសិនបើភាគីពាក់ព័ន្ធនៃការចរចាអំពី​កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ​ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឈានដល់​គំនិតឯកភាពរួម នោះ​អ៊ីរ៉ង់នឹងកាត់បន្ថយចំនួនម៉ាស៊ីន centrifuge​ និងកម្រិតនៃការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូម។

       ពេលផ្តល់​បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់នៅថ្ងៃដដែលនោះ លោក Eslami  បានថ្លែងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានឈានដល់នៅឆ្នាំ ២០១៥ បានកំណត់ពីចំនួននៃម៉ាស៊ីន centrifuge របស់អ៊ីរ៉ង់។ ប្រសិនបើការចរចាអំពីនុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែលបើកធ្វើនៅក្រុងវីយែន រដ្ឋធានីអូទ្រីសអាច​ឈានដល់កិច្ចព្រមព្រៀង នោះអ៊ីរ៉ង់នឹង​អនុវត្ត​តាមការកំណត់​មួយនេះ​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស