翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

អង្គការសុខភាពពិភពលោកអំពាវនាវឱ្យពន្លឿនប្រតិបត្តិការការពារសុខភាពរបស់មនុស្សនិងភពផែនដី

2022-04-07 15:46:34 cri

      ក្នុងឱកាសទិវាសុខភាពពិភពលោក​ថ្ងៃទី៧ ខែមេសាឈានចូលមកដល់​ អង្គការសុខភាពពិភពលោក​បានចេញសេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃទី៦ខែមេសា ដោយអំពាវនាវឱ្យ​គ្រប់គ្នា​ពន្លឿនប្រតិបត្តិការការពារសុខភាពរបស់មនុស្ស​និងភពផែនដី។

         ​ទិវាសុខភាពពិភពលោកឆ្នាំនេះ ធ្វើក្រោមប្រធានបទ"ភពផែនដីរបស់យើង សុខភាពរបស់យើង​"។ ក្នុងសេចក្តីប្រកាស​នេះ អង្គការសុខភាពពិភពលោក​បានលើកឡើងនូវ​ការពិតជាច្រើនអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសុខភាពមនុស្ស​និង​ភពផែនដី។

        សេចក្តីប្រកាស​ក៏បានបញ្ជាក់ផងដែរថា ការស្តារឡើងវិញរបស់ពិភពលោកបន្ទាប់ពីជំងឺកូវីដ-១៩​ គួរតែជាការស្ដារឡើងវិញបែបបៃតង ពោលគឺត្រូ​វការពារធម្មជាតិ ហើយធ្វើឱ្យវាក្លាយទៅជាប្រភព​នៃសុខភាពមនុស្ស ត្រូវអភិវឌ្ឍប្រព័ន្ធស្បៀងអាហារដែលប្រកបដោយភាពរឹងមាំ និងនិរន្តរភាព និងត្រូវកសាងទីក្រុងដែលមានផាសុកភាពសម្រាប់ការរស់នៅជាដើម៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស