孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

#CCFR Comment#បទវិភាគ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្នគឺត្រូវបញ្ឈប់ការប្រយុទ្ធក្នុងពេលឆាប់ៗ

2022-04-07 15:19:03 cri

#CCFR Comment#បទវិភាគ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្នគឺត្រូវបញ្ឈប់ការប្រយុទ្ធក្នុងពេលឆាប់ៗ

#CCFR Comment#បទវិភាគ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្នគឺត្រូវបញ្ឈប់ការប្រយុទ្ធក្នុងពេលឆាប់ៗ

    កាលពី​ថ្ងៃទី៥​ខែមេសា​តាមម៉ោង​ក្នុងតំបន់​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បានរៀបចំធ្វើ​កិច្ចប្រជុំ​ជាសាធារណៈ​អំពីស្ថានការណ៍​អ៊ុយក្រែន ​“ការសម្លាប់​រង្គាល​នៅទីក្រុង​ Bucha ”​បាន​ក្លាយ​ជា​ចំណុច​ក្តៅនៃ​កិច្ចប្រជុំ​លើកនេះ​ ។ ​តំណាង​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅអង្គការ​សហប្រជាជាតិ​បាន​គូសបញ្ជាក់ថា​ ការជំរុញឱ្យ​ស្ថានការណ៍​អ៊ុយក្រែន​បញ្ចុះកម្តៅ​និងបញ្ឈប់​ការប្រយុទ្ធ​ក្នុងពេល​ឆាប់ជា​ការរំពឹងទុកជា​បន្ទាន់​របស់​សហគមន៍​អន្តរជាតិ ​ហើយក៏ជា​គោលបំណង​យ៉ាងខ្លាំង​របស់ភាគីចិន​ផងដែរ ។​ អំពី ​“ការសម្លាប់​រង្គាល​នៅទីក្រុង​ Bucha ”​ភាគីចិន​បាន​បង្ហាញថា​ ការចោទ​ប្រកាន់​ណាមួយ​សុទ្ធតែ​ត្រូវ​ឈរលើ​ការពិត​ជាក់ស្តែង​ មុនពេល​ទទួលបាន​ការសន្និដ្ឋាន​ ភាគីនានា​ត្រូវរក្សា​ការអត់ធ្មត់​ ចៀសវាងពី​ការចោទប្រកាន់​ដោយគ្មាន​ហេតុផល ​។ ការសម្តែង​អាកប្បកិរិយា​បែបនេះគឺ​ប្រកបដោយ​ភាពសត្យានុម័ត​និង​វិចារណញ្ញាណ ​ដែលបាន​ផ្តល់​គំនិត​ច្បាស់លាស់​ដល់​សហគមន៍​អន្តរជាតិ​ក្នុង​ការដោះស្រាយ​ “ករណី​សម្លាប់រង្គាល​នៅទីក្រុង ​Bucha ”។

    បច្ចុប្បន្ននេះ​ ភាគីទាំងពីរ​រុស្ស៊ីនិង​អ៊ុយក្រែន​ប្រកាន់យក​ត្រូវរៀងខ្លួន​អំពី“ការសម្លាប់​រង្គាលនៅ​ទីក្រុង​ Bucha”​។ ​ពេលថ្មី​ៗកន្លង​មក​ ប្រព័ន្ធ​សារព័ត៌មាន​អ៊ុយក្រែន​បាន​ប្រកាស​រូបថតនិង​វីដេអូ​មួយចំនួនស្តីពី​អ្វីដែលហៅថា ​ប្រជាជន​ស៊ីវិលនៅក្រុង ​Bucha​ត្រូវ​គេសម្លាប់ ​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ចោទប្រកាន់ថា​ ជាទង្វើ​របស់​កងទ័ពរុស្ស៊ី ​។ តែភាគី​រុស្ស៊ីបាន​បដិសេធ​ជាដាច់ខាត​ចំពោះ​ករណីនេះ ​ហើយ​ថ្លែងថា ​អ្វីដែលហៅថា ​“ភស្តុតាង​ឧក្រិដ្ឋកម្ម”​គឺលេចចេញ​បន្ទាប់ពី​កងទ័ព​រុស្ស៊ីដកចេញ ​ហើយ​កងទ័ព​អ៊ុយក្រែន​និងប្រព័ន្ធ​សារព័ត៌មាន​អ៊ុយក្រែន​ទៅដល់​កន្លែងនោះ​ ពោលគឺ​ភាគីអ៊ុយក្រែន​ដឹកនាំ​សម្ដែងឱ្យ​ប្រព័ន្ធ​សារព័ត៌មាន​លោក​ខាងលិច ។​ ភាគីរុស្ស៊ី​បានប្រគល់​ភស្តុតាង​ពាក់ព័ន្ធឱ្យ​ទៅក្រុម​ប្រឹក្សា​សន្តិសុខ​រួចហើយ ។

    ប៉ុន្តែ ​សហរដ្ឋអាមេរិក​និងប្រទេស​លោកខាង​លិចមួយ​ចំនួនគ្មាន​ចិត្តអំណត់​រង់ចាំ​លទ្ធផល​នៃ​ការស៊ើប​អង្កេត​នោះទេ ​បែរជា​កំណត់​ការសន្និដ្ឋាន​ទុកជាមុន​ ដើម្បីចាប់ផ្តើម​ធ្វើប្រតិបត្តិការ​មួយចំនួន​ដែល​សំដៅ​ចំពោះរុស្ស៊ី ​។ ចាប់ពី​ប្រធានាធិបតី​អាមេរិក​ថ្កោលទោស​កងទ័ពរុស្ស៊ី​ដែលបាន​ប្រព្រឹត្តិ​ “បទឧក្រិដ្ឋ​សង្គ្រាម”​នៅក្រុង ​Bucha ​ដល់​ភាគី​អាមេរិក​បន្ថែម​ការដាក់ទណ្ឌកម្ម​ជុំថ្មីទៅលើ​រុស្ស៊ី ​រហូតដល់​ប្រទេស​អឺរ៉ុបជិត​១០​បណ្តេញ​បុគ្គលិក​ការទូត​រុស្ស៊ីដោយ​ទ្រង់ទ្រាយធំ​ រឿងដែល​នៅ​មិនទាន់​ដឹងការពិត​នោះ​ បាន​ក្លាយជា​លេស​សម្រាប់​ឱ្យ​អ្នកនយោបាយ​អាមេរិក​និងប្រទេស​លោក​ខាងលិច​បន្ថែម​ការដាក់ទណ្ឌកម្ម​ទៅលើរុស្ស៊ី ។

    តាមការពិត ​បានមាន​ការវិភាគខ្លះ​បានលើក​ឡើងថា ​“ការសម្លាប់​រង្គាលនៅ​ទីក្រុង ​Bucha ”​បាន​កើតឡើង​ចំពេល​ការចរចារវាង​រុស្ស៊ីនិង​អ៊ុយក្រែន​ទទួលបាន​ការវិវឌ្ឍ​យ៉ាងសកម្ម​ ដូច្នេះ ​មិនច្រាន​ចោលថា ​នេះជាឧបាយកល​របស់​កម្លាំង​មួយចំនួន​ដែល​មិនចង់​ឃើញការប៉ះទង្គិច​បញ្ចប់ ​ហើយបាន​បង្កើត​ឧបសគ្គនិង​បន្ថែម​កម្លាំងរារាំង ​។ បច្ចុប្បន្ននេះ​ អ្វីដែល​សហគមន៍​អន្តរជាតិ​គួរតែធ្វើនោះគឺ​ មួយផ្នែក ​ធ្វើការស៊ើប​អង្កេត​ដ៏ឯករាជ្យ​និង​សត្យានុម័ត​ចំពោះ​“ការសម្លាប់​រង្គាលនៅ​ទីក្រុង​ Bucha ”​ មួយ​ផ្នែកទៀត ​ត្រូវខិតខំ​ប្រឹងប្រែង​ជំរុញ​ការចរចា​សន្តិភាព​និងបញ្ឈប់​ការប្រយុទ្ធ​ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​មនុស្សធម៌​ពីឫសគល់ ។

    បញ្ហា​មនុស្សធម៌​មិនត្រូវ​ចាត់ទុក​ជាកិច្ចការ​នយោបាយ​នោះទេ ​។ ភាគីចិន​យល់ឃើញថា ​ការវាយប្រហារ​ដែលសំដៅ​ចំពោះ​​ជនស៊ីវិល​គឺមិនអាច​ទទួលយក​បានទេ​ ហើយ​ក៏មិនត្រូវ​កើតឡើង​ដែរ ​សភាពការណ៍​ពាក់ព័ន្ធនិង​មូលហេតុ​ជាក់ស្តែង​ចាំបាច់ត្រូវ​ពិនិត្យឱ្យ​បាន​ច្បាស់លាស់ ​។ ប៉ុន្តែ​មុនពេល​ប្រកាស​លទ្ធផលនៃ​ការស៊ើបអង្កេត​ ភាគីនានា​ត្រូវ​ចៀសវាងពី​ការបង្ក​រឿងហេតុ​ដោយសារ​គោលបំណង​នយោបាយ​ នេះគឺជា​ការគោរព​ជាមូលដ្ឋាន​ចំពោះ​ជនស៊ីវិល​ដែល​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត ​ហើយក៏ជា​ទង្វើដ៏ត្រឹមត្រូវ ​ដើម្បីបង្ការកុំឱ្យ​កើតមាន​បញ្ហា​មនុស្សធម៌​កាន់តែច្រើន​ឡើងៗ​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស