马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីហ្វីលីពីនថ្លែងថា៖ ជំនួយសាងសង់ស្ពានរបស់ប្រទេស​ចិនបានជំរុញការលើកម្ពស់កម្រិតហេដ្ឋារចនាសម្ព័ន្ធស្នូលនៃប្រទេស​ហ្វីលីពីន

2022-04-06 11:26:25 cri

 

 

ថ្ងៃទី ៥ខែមេសា ពិធីដាក់ឱ្យ​ប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេBinondo-Intramuros ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំពោះប្រទេសហ្វីលីពីនបានប្រារព្ធធ្វើឡើងនៅទីក្រុងម៉ានីល។ពេលអញ្ជើញចូលរួមក្នុង​ពិធីនេះ លោក Duterte ប្រធានាធិបតីហ្វីលីពីនបានថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសចិនដោយលើកឡើងថា គម្រោងនេះបានជំរុញការលើកកម្ពស់កម្រិតហេដ្ឋារចនាសម្ព័ន្ធស្នូលនៃប្រទេស​ហ្វីលីពីន។

លោក Duterteបានថ្លែងទៀតថា គម្រោងនេះនឹងមានអំណោយផលដល់ការសម្រួល​ចរាចរណ៍នៅតំបន់ម៉ានីលឱ្យ​ទៅមកដោយរលូន និងផ្តល់ភាពងាយស្រួលដល់ការទៅមករបស់ប្រជាជន ក៏ដូចជានឹងជួយជំរុញការស្តារសេដ្ឋកិច្ច​នៃប្រទេស​ហ្វីលីពីនឡើងវិញផងដែរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស