马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាង​ចិនថ្លែងថា៖ ការ​ឈប់​បាញ់​និង​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ​ជា​បំណង​ប្រាថ្នា​យ៉ាងទទូចរបស់​ភាគី​ចិន

2022-04-06 13:55:23 cri

 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបើកចំហស្តីពីស្ថានការណ៍អ៊ុយក្រែនកាលពីថ្ងៃទី ៥ខែមេសា ។ លោក Zhang Jun តំណាងចិន​ប្រចាំជា​អចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអធិប្បាយពីគោលជំហររបស់ប្រទេស​ចិនស្តីពីស្ថានការណ៍អ៊ុយក្រែនបច្ចុប្បន្ន​ដោយសង្កត់ធ្ងន់ថា ការជំរុញការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍នៅអ៊ុយក្រែន និងការឈប់បាញ់និងបញ្ចប់សង្គ្រាមគឺជាការរំពឹងទុកយ៉ាងទទូចរបស់សហគមន៍អន្តរជាតិ ហើយវាក៏ជា​បំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រទេសចិនដែរ។

លោក Zhang Jun បានគូសបញ្ជាក់ថា ប្រទេសចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការសន្ទនា និងការចរចាគឺជាមធ្យោបាយតែមួយគត់សម្រាប់ការបើកទ្វារនៃសន្តិភាព។ សហគមន៍អន្តរជាតិគួរតែបង្កើតលក្ខខណ្ឌនិងបរិយាកាសដែលមានអំណោយផលសម្រាប់ការចរចាទ្វេភាគី និងបើកលំហសម្រាប់ដោះស្រាយបញ្ហា​តាមវិធីនយោបាយ។

លោក Zhang Jun បានបន្ត​ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាមនុស្សធម៌នៅអ៊ុយក្រែន ហើយគាំទ្រចំពោះរាល់គំនិតផ្តួចផ្តើម និងវិធានការដែលមានអំណោយផលដល់ការបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន។

អ្នកបកប្រែ:马小青
ប្លុកពិសេស