翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកស្រី Melanie Jolyរដ្ឋមន្ត្រីការបរទេសកាណាដា

2022-04-06 14:03:04 cri

​​    កាលពីថ្ងៃទី ៥ ខែមេសា លោក Wang Yi ​សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា​តាមការណាត់។

      ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើង​ថា ប្រជាជនចិន​និងកាណាដា​មានការប្រាស្រ័យទាក់ទងដ៏មេត្រីភាពយ៉ាងយូរអង្វែង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិង​កាណាដាបានរងការប៉ះពាល់​យ៉ាងខ្លាំងក្លា ដោយសារ​រឿងលោកស្រី Meng Wanzhou នេះជារឿងដែល​យើងមិនចង់មើលឃើញទេ។

      លោក Wang Yi បានថ្លែងទៀតថា ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងរវាងចិននិង​កាណាដា​តាមមុំ​យុទ្ធសាស្ត្រ​​រយៈពេលវែង។ ស្ថានភាព​​​នៃ​ទំនាក់ទំនង​ទ្វេភាគី​នាពេលបច្ចុប្បន្នមិនសមស្របនឹង​​ផលប្រយោជន៍​របស់​ភាគី​ទាំងពីរ​នោះទេ ភាគី​កាណាដា​គួរតែ​ប្រឈមមុខ​នឹង​បញ្ហាយ៉ាងត្រឹមត្រូវ ហើយដើរទៅរកទិសដៅតែមួយជាមួយ​ភាគី​ចិន​​។ លោក Wang Yi បាន​លើកឡើងនូវសំណើ​ ៣ ចំណុចអំពី​បញ្ហា​នេះ៖

       ទីមួយគឺត្រូវចាត់ទុក​ប្រទេសចិនក្នុងផ្លូវវិជ្ជមាន​និងសត្យានុម័ត ហើយអនុវត្តគោលនយោបាយចំពោះប្រទេសចិនដែលប្រកបដោយស្ថិរភាពនិងភាពប្រាកដប្រជា។ ទី​ពីរគឺ​ត្រូវគោរព​ផលប្រយោជន៍​​ស្នូលរវាង​គ្នា​និងគ្នា និង​មិនបង្ក​ឧបសគ្គ​ថ្មី​ចំពោះ​ទំនាក់ទំនង​រវាងចិន​និង​កាណាដា​។ ទីបីគឺត្រូវប្រកាន់ខ្ជាប់នូវភាពឯករាជ្យនិងម្ចាស់ការ ​លុបបំបាត់ការជ្រៀតជ្រែកពីខាងក្រៅដែលគ្មានការចាំបាច់។

        ជាការឆ្លើយតប លោកស្រី Melanie Joly បានថ្លែងថា ទំនាក់ទំនងរវាងកាណាដានិង​ចិន មានមូលដ្ឋានរឹងមាំ។ ក្នុងមួយរយៈពេលកន្លងទៅនេះ ទំនាក់ទំនងរវាងកាណាដានិងចិន​ស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយ ​ភាគីកាណាដាមានឆន្ទៈរាប់អានគ្នាដោយស្មោះត្រង់និងគោរពគ្នាទៅវិញទៅមកជាមួយភាគីចិន​ ហើយប្រកាន់ស្មារតីដែលសម្លឹងមើល​ទៅមុខ ដើម្បីជំរុញទំនាក់ទំនងរវាងកាណាដានិងចិនឱ្យត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវវិញជាបណ្តើរៗ ដើម្បីកសាងទំនាក់ទំនងទ្វេភាគីឱ្យមានភាពកាន់តែរឹងមាំ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស