马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីសហភាពអឺរ៉ុប៖ ការប៉ះទង្គិចរវាង​រុស្ស៊ីនិងអ៊ុយក្រែនកំពុងបង្ក​ជាឧបសគ្គ​ដល់សកម្មភាពសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបតាមវិធីជាច្រើន

2022-04-06 11:25:09 cri

 

 

លោក Valdis Dombrovskisអនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការសហភាពអឺរ៉ុបបានថ្លែងកាលពីថ្ងៃទី ៥ខែមេសាថា​ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារពិភពលោកហើយវាកំពុងបង្ក​ជាឧបសគ្គ​នៃ​សកម្មភាពសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបតាមរយៈផ្លូវផ្សេងៗ។

កិច្ចប្រជុំនៃរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋ​សមាជិក​សហភាពអឺរ៉ុបបានបើកធ្វើក្នុងប្រទេសលុចសំបួរកាលពីថ្ងៃទី៥ខែមេសា ដោយផ្តោតលើស្ថានភាពសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងវិធីសាស្រ្ត​សម្រាប់ឆ្លើយតបផលប៉ះពាល់ផ្នែក​សេដ្ឋ​កិច្ច​ដែលបណ្តាលមកពីការប៉ះទង្គិចរវាង​​រុស្ស៊ីនិងអ៊ុយក្រែន។ លោក Valdis Dombrovskis

 បានថ្លែងក្នុង​សន្និសីទសារព័ត៌មានដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថា ហិរញ្ញវត្ថុសាធារណៈរបស់សហភាពអឺរ៉ុបបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយការយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចនឹងនាំឱ្យឱនភាពថវិកាកើនឡើង។ សហភាពអឺរ៉ុបកំពុងប្រើប្រាស់ឧបករណ៍ពាក់ព័ន្ធដើម្បីជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។

អ្នកបកប្រែ:马小青
ប្លុកពិសេស