李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពនេប៉ាល់ចាប់​ផ្តើម​​បោស​សម្អាតកាកសំណល់ម្តងទៀត​លើ​កំពូលភ្នំ​ចំនួន ៤ បូក​រួមទាំង​ភ្នំអេវឺរេស

2022-04-06 15:55:35

កងទ័ពនេប៉ាល់បានប្រកាសកាលពី​ថ្ងៃទី​ ៥ ខែ​មេសាថា ក្រុមអ្នក​ឡើងភ្នំចំនួន ៣ ក្រុម​ ដែលដឹកនាំដោយកងទ័ពនេប៉ាល់នឹងចាប់ផ្តើមចេញ​ដំណើរ​នៅ​ថ្ងៃទី ៦ ខែ​មេសា​ ដើម្បីបោស​សម្អាតកាកសំណល់លើ​កំពូលភ្នំខ្ពស់​ចំនួន ៤ បូក​រួមទាំង​ភ្នំអេវឺរេសដែលជាកំពូលភ្នំ​ខ្ពស់បំផុតលើ​ពិភពលោកផងដែរ​។

តាម​ការ​ឧទ្ទេសនាម​ឱ្យ​ដឹងថា​ សកម្មភាព​បោសសម្អាតនឹងបញ្ចប់នៅចុងខែឧសភាខាងមុខ​ ។ ក្នុងចំណោមកាកសំណល់ដែលប្រមូលបាន សំណល់ដែលអាចរំលាយ​បាននឹងត្រូវកប់ ហើយសំណល់ដែលមិនអាចរំលាយ​បាននឹងត្រូវយកទៅ​កែច្នៃសម្រាប់​ប្រើប្រាស់​ឡើងវិញ។

សូម​បញ្ជាក់​ថា ដោយសារ​មាន​ការកើនឡើងនៃកាកសំណល់នៅលើកំពូលភ្នំ​នៅ​តំបន់​ភ្នំ​អេវឺរេស​ ដូច្នេះ​កងទ័ពនេប៉ាល់បានចាប់​ផ្តើម​ធ្វើ​សកម្មភាព​បោសសម្អាតកំពូល​ភ្នំ​​ពីឆ្នាំ ២០១៩មក​  ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស