李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនថ្លែងថា៖ សហរដ្ឋអាមេរិកមិនអាចជាករណីលើកលែងក្នុងការហាមឃាត់អាវុធជីវសាស្រ្តនោះទេ

2022-04-06 15:51:13

    កិច្ច​ប្រជុំ​លើក​ទី​២​ស្តីពីការងារត្រៀម​រៀបចំ​​មហាសន្និបាត​ពិនិត្យពិភាក្សា​​លើក​ទី​៩​លើ ​«អនុ​សញ្ញាស្តីពី​ការ​ហាម​ឃាត់​​អាវុធ​ជីវសាស្ត្រ​​​ »បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ​កាល​ពី​​ថ្ងៃ​ទី​៤ ខែ​មេសា​ ។ តំណាង​ចិនបានថ្លែង​ថា  ​« អនុសញ្ញាស្តីពី​ការ​ហាម​ឃាត់​​អាវុធ​ជីវសាស្ត្រ​​​ » គឺជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចចំពោះ​សុវត្ថិភាព​ជីវសាស្ត្រ​ជា​សកល​ ហើយសហរដ្ឋអាមេរិកដែលជាប្រទេសហត្ថលេខី​នៃ​អនុ​សញ្ញា​នេះ​ គួរតែធ្វើជាគំរូ ពោល​គឺ​មិនអាចជាករណីលើកលែងក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនតាមអនុ​សញ្ញានោះ​ឡើយ​ ។

ភាគីចិនបានបន្ត​ថា កាលពី​ពេលថ្មីៗនេះកន្លងមក​ រុស្ស៊ីបានប្រកាស​ឯកសារពាក់ព័ន្ធស្តីពីសកម្មភាពយោធា​ជីវសាស្ត្រ​របស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន ដែលបានញ៉ាំងឱ្យ​សហគមន៍អន្តរជាតិ​ចាប់អារម្មណ៍ជា​ទូទៅ​ ដែល​បាន​រំលេច​យ៉ាង​ច្បាស់​​​នូវ​សារៈសំខាន់ និងភាពបន្ទាន់ក្នុង​ការ​ធ្វើកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនុ​សញ្ញា​រវាង​រដ្ឋហត្ថលេខី​ ដើម្បី​ធ្វើការ​ស្រាយ​បំភ្លឺ​ចំពោះ​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស