李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះលោក Aleksandar Vucic ដែលបន្តអាណត្តិជាប្រធានាធិបតីស៊ែប៊ី

2022-04-06 14:28:25

កាលពីថ្ងៃទី៥ ខែមេសា លោក​ Xi Jinping ប្រធាន​រដ្ឋ​ចិន​បានផ្ញើ​លិខិត​អបអរ​សាទរ​ចំពោះ​​លោក Aleksandar Vucic ដែល​បន្ត​អាណត្តិ​ជា​ប្រធានាធិបតី​សាធារណរដ្ឋ​ស៊ែប៊ី។

លោក Xi Jinping បានលើក​ឡើង​ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយ​នេះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង​ចិននិង​ស៊ែប៊ី បានរក្សានូវនិន្នាការ​អភិវឌ្ឍន៍យ៉ាងផុល​ផុស​។ ទំនុក​ចិត្ត​ផ្នែកនយោបាយរវាងប្រទេសទាំងពីរមានភាពរឹងមាំ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបាន​សមិទ្ធផល​​ជាផ្លែផ្កា។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់​ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ស៊ែប៊ី និង​​ថែរក្សាទំនាក់ទំនងការងារល្អនិងមិត្តភាពជាមួយលោក​ប្រធានាធិបតី Vucic ។ ខ្ញុំមានឆន្ទៈរួម​សហការ​ជាមួយលោក​ប្រធានាធិបតី Vucic ដើម្បីពង្រឹងការ​ប្រាស្រ័យ​ទាក់​ទង​ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ពង្រឹងទំនុក​ចិត្ត​ផ្នែក​នយោបាយរវាង​ភាគីទាំងពីរ​ ក៏​ដូចជា​បង្កើន​​កិច្ចសហប្រតិបត្តិការដែលផ្តល់​ផលប្រយោជន៍ដល់​គ្នា​ទៅវិញទៅមកក្នុងវិស័យផ្សេងៗ ដើម្បីណែ​នាំទំនាក់ទំនងចិន-ស៊ែប៊ី ឱ្យ​ទទួលបាន​សមិទ្ធផល​​ថ្មីជា​បន្ត​បន្ទាប់ និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេស​ទាំងពីរ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស